សហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមទឹកប្រាក់ចំនួន ១៦ មុឺនដុល្លា(160,000 USD) សម្រាប់ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅប្រទេសឥណ្ឌា។
ក្នុងចំណោមទឹកប្រាក់ទាំងអស់នោះ ទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ ស្របពេល១២មុឺនដុល្លា (120,000 USD) នឹងបន្ថែមឱ្យទៀត ប្រសិនបើក្រុមអាចឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្រោយឆ្លងវគ្គជម្រុះចុងក្រោយនេះ។
ក្រុមជម្រើសជាតិបានចាកចេញពីមាតុភូមិទៅកាន់ប្រទេសឥណ្ឌាកាលពីម៉ោង៧នេះហើយរំពឹងថានឹងទៅដល់ទីក្រុង Kolkata នៅវេលាម៉ោង១០យប់។ កម្ពុជាស្ថិតក្នុងពូល D សម្រាប់វគ្គជម្រុះជុំទី៣ដោយមានម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន។ ការប្រកួតបើកឆាក កម្ពុជាត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី ០៨ ហុងកុង នៅថ្ងៃទី១១និងថ្ងៃទី១៤ត្រូវអាហ្វហ្គានីស្ថានដែលជាការប្រកួតចុងក្រោយក្នុងពូល៕