ឆ្លើយនឹងកាសែត Ball Thai គ្រូបង្វឹក Sasom Pobprasert បានស្នើជម្រើសពីរសម្រាប់ក្រុមជម្រើសជាតិថៃ U23 ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាម។
បើទោះជានៅសល់ពេលជិតមួយខែទៀតសម្រាប់ការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី៣១ ប៉ុន្តែ U23 ថៃ កំពុងជួបការលំបាកតាំងពីដំណាក់កាលត្រៀម ដោយក្លឹបក្នុងលីគថៃមិនព្រមបញ្ចេញកីឡាករមកជួយជម្រើសជាតិហើយ ក្រុមមួយនេះទំនងជាមិនមានកីឡាករពេញដៃពេញជើង និងខ្លាំងបំផុតនៅស៊ីហ្គេម ៣១នោះទេ។
ឆ្លើយនឹងសារព័ត៌មាន Ball Thai គ្រូបង្វឹក Sasom Pobprasert នៃក្លឹប Chonburi បានផ្តល់ជម្រើសពីរសម្រាប់ U23 ថៃ ក្នុងព្រឹត្តិការណ៍ SEA Games 31៖ «ជម្រើសទី ១ ផ្តោតលើកីឡាករដែលមិនត្រូវលេង។ កីឡាករ U23 របស់ក្លិបនីមួយៗដែលមិនសូវមានឱកាសបង្ហាញខ្លួននៅក្លិបត្រូវទៅជួយជម្រើសជាតិ»។
«ជម្រើសទី២ គឺបញ្ជូនក្រុម U19 ទៅប្រកួតដូចក្នុងព្រឹត្តិការណ៍ជើងឯក U23 អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅកម្ពុជាកាលពីថ្មីៗនេះ។ ទោះជាយ៉ាងណា ក្នុងស្ថានភាពបែបនេះ គ្មាននរណាអាចធានាបានការឈ្នះជើងឯកឡើយ។ នៅពេលនេះ U23 ថៃ មិនមានពេលហ្វឹកហាត់ជាមួយគ្នាទេ ហើយនេះពិតជាពិបាកណាស់។ វាពិបាកក្នុងការនិយាយពីការឈ្នះមេដាយមាសស៊ីហ្គេម ប៉ុន្តែគោលដៅគឺឡើងទៅវគ្គផ្ដាច់ព្រ័ត្រ»។
ផែនការប្រើប្រាស់ក្រុម U19 ថៃ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ត្រូវបានគេយកមកពិចារណា នៅពេលដែលការប្រកួត Thai League នឹងនៅតែប្រព្រឹត្តទៅក្នុងអំឡុងពេលនេះ។ ស៊ីហ្គេមមិនមែនជាការប្រកួតក្រោមប្រព័ន្ធ FIFA ទេ ដូច្នេះតាមទ្រឹស្តី ក្លឹបមានសិទ្ធិមិនអនុញ្ញាតឱ្យកីឡាករផ្តោតលើក្រុម U23 ។
តាមលទ្ធផលនៃការចាប់ឆ្នោតបាល់ទាត់បុរសស៊ីហ្គេមលើកទី៣១ ថៃ U23 នឹងស្ថិតក្នុងពូល B រួមជាមួយម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងឡាវ។ ពូល B នឹងធ្វើឡើងនៅកីឡដ្ឋាន Thien Truong, នៅខេត្ត Nam Dinh ខណៈពូល A នៃម្ចាស់ផ្ទះ U23 វៀតណាម នឹងប្រកួតនៅកីឡដ្ឋាន Viet Tri, ខេត្ត Phu Tho ៕