ads
ads
សារព័ត៌មាន​ថៃ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា Tan Cheng Hoe ជ្រើសរើសក្លិប Police Tero?
០១-មិនា-២០២៤

ក្លិប Police Tero ក្នុងលីគកំពូលថៃ បានប្រកាសតែងតាំង​ជាផ្លូវការនូវអតីតអ្នក​ចាត់​ការទូទៅក្រុម​​ជម្រើសជាតិម៉ាឡេស៊ី​គឺលោក Tan Cheng Hoe ដើម្បីចូលកាន់តំណែង​ជាគ្រូបង្វឹក​សម្រាប់ការ​ប្រកួតដែលនៅសល់នៃរដូវកាល 2023/24 ។

ក្រុម Police Tero បានតែងតាំងលោក Cheng Hoe ជាគ្រូបង្វឹកថ្មី បន្ទាប់ពីគាត់បាន​ចាកចេញពី Selangor មុនកាលកំណត់កិច្ចសន្យានៅដើមឆ្នាំ ខណនៅសល់ពីរខែទៀត រដូវកាល Malaysian League 2024/25 នឹងបើក។

ការតែងតាំងនេះធ្វើឱ្យមានចម្ងល់ជាច្រើនក្នុងចំណោមអ្នកគាំទ្របាល់ទាត់ក្នុងប្រទេស និងប្រទេសជិតខាងដែលមានប្រព័ន្ធផ្សព្វផ្សាយ ដែលចោទសួរថាហេតុអ្វីបានជាគ្រូបង្វឹករូប​នេះ ចាកចេញពីក្រុមដូចជា Selangor ហើយមកចូលរួមជាមួយ Police Tero។

អ្នកកាសែតកីឡាម្នាក់ក្នុងប្រទេសថៃ លោក Gian Chansrichawla បានលើក​ជា​សំណួរ​មួយ ដែលគាត់ឆ្ងល់ថា ហេតុអ្វីបានជា Cheng Hoe ចូលរួមជាមួយ​ក្រុមដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ បន្ថែមពីលើការតស៊ូក្នុងតំបន់កាត់ចោលក្នុងតារាងលីគ។

Police Tero ពីមុនត្រូវបានដឹកនាំដោយវីរបុរសថៃ Worrawoot Srimaka ជាអ្នកចាត់ការបណ្ដោះអាសន្ន ហើយជាមួយនឹងវត្តមានរបស់គ្រូបង្វឹកវ័យ 55 ឆ្នាំ Worrawoot ឥឡូវនេះកំពុងទទួលភារកិច្ចជាប្រធានបច្ចេកទេសរបស់ក្លឹប។

បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន 19 ប្រកួត Police Tero ឈ្នះបានតែ 5 ប៉ុណ្ណោះ ស្មើ 4 និង ចាញ់ 10 ប្រមូលបាន 19 ពិន្ទុ។ ការប្រកួត Thai League 1 នៅសល់តែ 11 ប្រកួតទៀតប៉ុណ្ណោះ ហើយវាគឺជាកិច្ចការដ៏លំបាកដែល Tan Cheng Hoe ត្រូវប្រឈមមុខ។

បន្ទាប់ពីបានសម្រាកជិត 8 ខែបន្ទាប់ពីការសម្រេចចិត្តលាលែង​ពីតំណែងជាគ្រូបង្វឹក​ក្រុម​ជម្រើសជាតិម៉ាឡេស៊ី លោក Cheng Hoe ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Selangor នៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2022។

ក្រោមការដឹកនាំរបស់គាត់ Selangor បានបញ្ចប់រដូវកាលឆ្នាំ 2022 ចំណាត់ថ្នាក់ទី 5 និងបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Malaysia Cup ប៉ុន្តែបានចាញ់ 1-2 លើក្រុម Johor Darul Ta’zim (JDT) ។

ads
ads