ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់ប្រទេសថៃ Revo Thai League រដូវកាល ២០២២/២៣ នឹងអាចចុះឈ្មោះកីឡាករបរទេសបាន 5+1+ unlimited ASEAN ដែលវានឹងធ្វើឲ្យអ្នកគាំទ្រអាចទស្សនាការប្រកួតលីគល្អឯកប្រចាំតំបន់នេះ នៅរដូវកាលក្រោយជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់មួយកម្រិតទៀត។
ក្នុងរដូវកាលនេះ និងរដូវកាលកន្លងមក ការប្រកួតបាល់ទាត់លីគកំពូលថៃ អាចចុះឈ្មោះបានតែកីឡាករបរទេស បានក្នុងលក្ខខណ្ឌ 3+1+ unlimited ASEAN ប៉ុន្តែនៅពេលបញ្ជូនកីឡាករទៅលេងក្នុងការប្រកួតនីមួយៗ ក្រុមទាំងអស់អាចបញ្ជូនឈ្មោះកីឡាករបរទេសប្រកួតបានត្រឹមតែ 3+1+3 (បរទេស+អាស៊ី+អាស៊ាន) ខណៈដែលនៅក្នុងការប្រកួត AFC Champions League 2022 សហព័ន្ធបាល់ទាត់អាស៊ីបានអនុញ្ញាតឱ្យគ្រប់ក្រុមដែលចូលរួមប្រកួតអាចបញ្ជូនកីឡាករដែលបានចុះឈ្មោះក្នុងលក្ខខណ្ឌ 5+1 (បរទេស + អាស៊ី) ប៉ុន្តែនៅពេលដាក់ឈ្មោះចូលរួមប្រកួតគឺ 3+1 ដូចធម្មតា។
ថ្មីៗនេះ Thai League បានបញ្ជាក់ថា រដូវកាល២០២២/២៣ នៃក្របខណ្ឌ Revo Thai League នឹងអាចចុះឈ្មោះកីឡាករបរទេសបាន 5+1+ASEAN Unlimited ប៉ុន្តែនៅថ្ងៃប្រកួត ក្រុមទាំងអស់គឺអាចដាក់ឲ្យកីឡាកររបស់ទេសរបស់ក្លិបចំនួន ០៧រូបលើទីលាន គឺកីឡាករបរទេស ៣រូប អាស៊ី១រូប និងកូតាកីឡាករអាស៊ាន ៣រូប 3+1+3 ដែលអាចបង្ហាញខ្លួនលើទីលានបាន៕
ប្រភព៖ ballthai