ads
ads
Ten Hag បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសំខាន់ក្នុងតង់ទីពីរ ឱ្យ United ឈ្នះ Leeds
១៣-កុម្ភៈ-២០២៣

Rashford និង Garnacho គឺជាកីឡាករ​ស៊ុត​បញ្ចូលទី ខណៈដែល Man United បានយកឈ្នះ Leeds 2-0 នៅ Elland Road ។

ក្រុមបិសាចក្រហមច្បាស់ណាស់ថា ជាក្រុមបង្ហាញគុណផលលេងមិនបានល្អបំផុតក្នុងរយៈពេលមួយម៉ោងដំបូង ប៉ុន្តែពួកគេអាចឈ្នះការប្រកួតនេះនៅទីបញ្ចប់។ វា​បាន​កើត​ឡើង​នៅ​ពេល​ដែល Wout Weghorst បានផ្លាស់ទៅលេខតំណែង 10 ហើយ Rashford បានទៅលេង​នៅ​ប្រយុទ្ធកណ្តាល ហើយ Garnacho ត្រូវ​ប្ដូរចូល ដើម្បី​កែប្រែការ​ប្រកួត។

Ten Hag បានប្រាប់ MUTV ថា៖ «Wout ក្នុងនាមជាខ្សែប្រយុទ្ធទី 2 ក្នុងតំណែងលេខ 10 ។ ខ្ញុំស្គាល់គាត់តាំងពីវ័យក្មេងថាគាត់អាចលេងនៅទីនោះ ។ ខណៈដែល Bruno [Fernandes] នៅខាងស្តាំ និង Garnacho នៅខាងឆ្វេង វាគឺជាភាពស្វាហាប់ក្នុងការផ្លាស់ប្តូរហ្គេម ហើយខ្ញុំគិតថាយើងអាចទទួលបានអត្ថប្រយោជន៍ពីវា។

លោក​បាន​បន្ត​ថា៖ « ខ្ញុំគិតថា Rashford ជាខ្សែប្រយុទ្ធម្នាក់ Wout នៅលើទីតាំងលេខ 10 ហើយ Bruno លេងនៅខាងលើ ដែល​នេះ​បាន​ធ្វើឱ្យ​ការ​ប្រកួតរបស់​យើងផ្លាស់ប្ដូរ ហើយ វាពុិត​ជាទទួល​បាន​លទ្ធផល​ល្អមែន»។

ប្រភព៖ MUTV

ads
ads