លោក Erik ten Hag បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup របស់ Man United ទល់នឹង Newcastle United ។
គាត់ត្រូវបានគេសួរថាតើ Marcus Rashford នឹងអាចទៅជួយក្រុមបិសាចក្រហម Manchester United ជួបក្រុមសារិកាព្រៃ Newcastle United នៅថ្ងៃអាទិត្យដែរឬទេ។
Ten Hag ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ» ។
«ឥឡូវនេះកីឡាករកំពុងចូលមក [ទៅកាន់ Carrington] យើងត្រូវធ្វើការស៊ើបអង្កេត [ការពិនិត្យ] ផ្នែកវេជ្ជសាស្រ្ត។ បន្ទាប់ពីការប្រកួតដែលអ្នកមិនអាចនិយាយបាន អ្នកត្រូវរង់ចាំការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត»។
Rashford ជាកីឡាករដែលមានទម្រង់លេងល្អជាងគេនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ហើយអ្នកគាំទ្ររបស់ United នឹងសង្ឃឹមថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធរូបនេះ។
របួសរបស់ Rashford បានកើតឡើងក្នុងការប្រកួតវគ្គជម្រុះ Playoff ពានរង្វាន់ UEFA Europa League ជើងទី២ជាមួយ FC Barcelona កាលពីម្សិលមិញ ហើយរូបគេត្រូវប្ដូរចេញនៅពាក់កណ្ដាលវគ្គទី២៕
ប្រភព៖ Man United