ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតបន្ទាប់ពី Man United ឈ្នះពាន Carabao Cup លោក Erik ten Hag បាននិយាយថា៖ «ខ្ញុំគ្រាន់តែស្រលាញ់ Man United »។
«ប្រហែលជាវាជាហានិភ័យមួយ (ទទួលយកការងារនេះ) ប៉ុន្តែខ្ញុំរឹងរូស នៅពេលដែលខ្ញុំឃើញអាវរបស់យើងរួចហើយ នៅពេលដែលខ្ញុំឃើញទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ នៅពេលដែលខ្ញុំឃើញ Old Trafford នៅពេលដែលខ្ញុំឃើញកេរ្តិ៍ដំណែល Sir Alex បានបន្សល់ទុក។ នេះជាក្លឹបសម្រាប់ខ្ញុំ»។
Ten Hag បានបង្ហាញថា គាត់ជាអ្នកចាត់ការដ៏ល្អសម្រាប់បិសាចក្រហមរហូតមកដល់ពេលនេះ។ នៅរដូវកាលនេះផងដែរ គាត់បានកែប្រែការចាប់ផ្តើមដ៏លំបាក បិសេសការប្រកួតដើមរដូវកាល។ គ្រូបង្វឹករូបនេះនឹងសង្ឃឹមថានឹងបន្តការឈ្នះទៀត ហើយធានាថាក្រុមរបស់គាត់នឹងបញ្ចប់រដូវកាលដោយមានពានច្រើនជាងមួយ។
ប្រភព៖ Utdreport @Twitter