ads
ads
Tatsuma Yoshida ទទួលបន្ទុកដឹកនាំក្រុម Ventforet Kofu ក្រោយចាកចេញពី​តំណែង​គ្រូបង្គោលសិង្ហបុរីបានមួយអាទិត្យ
០៣-មករា-២០២២

ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការលាលែងពីតំណែងជាគ្រូបង្វឹករបស់សិង្ហបុរី ដោយសារការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យសោកស្ដាយក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 លោក Tatsuma Yoshida បានមកដឹកនាំក្រុមលំដាប់ទីពីររបស់ជប៉ុន Ventforet Kofu ។

ការតែងតាំង Yoshida ត្រូវបានប្រកាសដោយក្លឹបលេង​នៅ J2 League នៅរសៀលថ្ងៃច័ន្ទនេះ ហើយក្លិបមួយ​នេះក៏​គាត់បានបង្វឹកពីមុនមក​ដែរគឺចាប់ពីឆ្នាំ 2017 ដល់ 2018 ដែលដំបូងឡើយពួក​គេ​លេងក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសជប៉ុន។

បន្ទាប់ពីការបញ្ចប់ចំណាត់ថ្នាក់លេខ 9 ក្នុងរដូវកាលទី 1 នៅ​លីគ​កំពូល​ជប៉ុន ពួក​គេរងការកាត់ចេញពី J1 League។ បន្ទាប់​មក Ventforet បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 5 ក្នុងយុទ្ធនាការចំនួន 3 រដូវ​កាល កន្លងមក ប៉ុន្តែមិនទាន់មានឱកាស​ឡើង​មក​លីគកំពូល​វិោញ​នៅ​ឡើយ​ទេណ ខណៈដែលកាលពីឆ្នាំមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 តាម​ពី​ក្រោយ​ក្រុម​លេខ​២ Kyoto Sanga ៤ពិន្ទុ។

នេះ​គឺ​ជា​ការ​ត្រឡប់​ទៅ​កាន់​វិស័យបាល់​ទាត់​ជប៉ុនឡើង​វិញ​ក្រោយ​ចាកចេញ​មក​ដឹកនាំជម្រើស​ជាតិ​សិង្ហបុរី​អស់​រយៈពេល​២ឆ្នាំ។ ទោះបីជាការ​ដឹកនាំដំបូងៗរបស់លោក Yoshida មិន​សូវ​ទទួលបាន​លទ្ធផល​ល្អ​ក្ដី ក៏គាត់បានទទួល​លទ្ធផល​ល្អ​ឡើង​វិញ ក្នុងពាន Suzuki Cup ដែលទើបតែបានបញ្ចប់នៅថ្ងៃចូលឆ្នាំសកលជាមួយជម្រើស​ជាតិថៃដែលដណ្តើមបានជើងឯកជាលើកទី៦ ។

បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល A សិង្ហបុរីបានបង្ហាញទម្រង់លេងដ៏រំភើបជាមួយឥណ្ឌូនេស៊ីក្នុងវគ្គ 4 ក្រុមចុងក្រោយដោយយកជើងទីពីរទៅម៉ោងបន្ថែម បើទោះបីជាបានបញ្ចប់ការប្រកួតដោយកីឡាករតែ 8 នាក់ក៏ដោយក្នុងលទ្ធផល 5-3 ។

រជ្ជកាលរបស់ Yoshida ជាគ្រូបង្វឹកសិង្ហបុរីបានបញ្ចប់ជាមួយនឹងកំណត់ត្រាឈ្នះ 6 ស្មើ 4 និងចាញ់ 9 ពីការប្រកួតផ្លូវការចំនួន 19 ។

ads
ads