ads
ads
Takumu Nshihara ពីកីឡាករដាច់សសៃជង្គង់ ACL ពេល​នេះក្លាយជា Top Scorer ក្នុង CPL 2022
២៥-កក្កដា-២០២២

«នេះគ្រាន់តែជាចំណុចឆ្លងកាត់នៅឡើយ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង​រដូវកាលនេះ។ ដូច្នេះ​ខ្ញុំ​មិនទាន់​ពេញ​ចិត្តទេ។ ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​បន្ថែម​ទៀត ពីព្រោះដំណើរផ្សងព្រេងក្នុងលីគនៅរយៈពេលយូរទៀត» Takumu Nshihara ឆ្លើយតប​ជាមួយអ្នកសារព័ត៌មានរបស់ B8 Sport សួរអំពីចំណាប់​អារម្មណ៍ក្រោយ​ក្លាយ​ជាកីលាករស៊ុត​បញ្ចូលទីច្រើនជាង​គេបណ្ដោះអាសន្នក្នុង CPL សប្ដាហ៍ទី១២។

គិត​ត្រឹម​សប្ដាហ៍ទី១២​ក្នុងពាន​រង្វាន់​ Cambodian Premier league 2022 កីឡាករសញ្ជាតិជប៉ុនរូបនេះរក​បាន​១៥​គ្រាប់​ហើយ​ ដែលចំនួននេះ​គឺ​ច្រើនជាង​គេបណ្ដោះអាសន្ន​ដោយ​ទម្លាក់ខ្សែប្រយុទ្ធ Marcus Haber ដែលមាន​១៤​គ្រាប់​។

ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា អ្នក​រាល់​គ្នា​ដឹង​ថា Takumu Nshihara បាន​ដាច់សសៃ​ជង្គង់ ACL ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ព្យាបាល ប៉ុន្តែ​ពេល​អ្នក​ត្រលប់​មក​វិញ រូបគេបាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀត ល្អជាងពេលណាៗទាំងអស់។

«ខ្ញុំពិតជាខកចិត្តកាលពីឆ្នាំមុន។ ប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯង ហើយពិតជាបានខិតខំប្រឹងប្រែង ដើម្បីឱ្យកាន់តែរឹងមាំ និងត្រលប់មកវិញនៅលើទីលាន។ នោះបានផ្ដល់ឱ្យខ្ញុំនូវទំនុកចិត្តដ៏ធំ ហើយមនុស្សជាច្រើនបានគាំទ្រខ្ញុំ។ អរគុណ​ចំពោះ​រឿង​នោះ ខ្ញុំ​បាន​ត្រលប់​មក​វិញ​ខ្លាំង​ជាង​មុននៅ​ឆ្នាំ​នេះ»។

អតីតកីឡាកររបស់ Laos Toyota, Khon Kaen United, Young Elephants បានបន្តទៀតថា៖«ខ្ញុំបានចែករំលែកស្ទីលលេងរបស់ខ្ញុំជាមួយមិត្តរួមក្រុមរបស់ខ្ញុំនៅពេលយើងហ្វឹកហាត់។ ហើយខ្ញុំដឹងពីចំណុចខ្លាំងរបស់ខ្ញុំ។ ក្នុង​អំឡុង​ពេល​ប្រកួត ខ្ញុំតែងតែ​គិត​ច្រើន​អំពី​របៀប​រក​គ្រាប់​បាល់តាម​ដែលអាច​ធ្វើបាន។ តែយ់ាងណា! ក៏សូមអរគុណដល់អ្នកគាំទ្រ​ដែលតែងតែមក​ទស្សនាការ​ប្រកួត ហើយ​ពួកគេ​ជា​អ្នកលើកទឹកចិត្ត​ដ៏ប្រពៃសម្រាប់​ក្រុម»៕

ads
ads