Takehiro Tomiyasu បានយកឈ្នះលើការភ័យខ្លាចការរងរបួស ក្នុងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ជប៉ុន 2-1 លើក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតាកាលពីយប់មិញ។
ខ្សែការពារក្រុម Arsenal ហាក់ដូចជាមានរបួសនៅប៉ុន្មាននាទីចុងក្រោយនៃការប្រកួត ប៉ុន្តែបានលេងរហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត។Tomiyasu ត្រូវបានប្ដូរចូលជំនួស Kubo នៅដើមតង់ទីពីរ ស្របពេលអាល្លឺម៉ង់នាំមុខមួយគ្រាប់មុនតាមរយៈការស៊ុតបាល់ប៉េណាល់ទីដោយ Ilkay Gundogan ។ ទោះជាយ៉ាងណាក៏ដោយ Ritsu Doan និង Takuma Asano បានផ្តល់ឱ្យក្រុមមកពីអាស៊ីនូវជ័យជម្នះជាប្រវត្តិសាស្ត្រតាមរយៈការវាយបក។
យោងតាម Opta វាគឺជាលើកដំបូងហើយដែលជប៉ុនឈ្នះការប្រកួត World Cup ក្នុងការប្រកួតទីមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ (D2 L7 មុនការប្រកួតថ្ងៃនេះ)។ Tomiyasu បានជួយក្រុមរក្សាសំណាញ់ទីស្អាត់នៅវគ្គទី២រហូតដល់នាទីចុងក្រោយ មុននឹងការផ្លុំកញ្ចែបញ្ចប់ការប្រកួត។ Tomiyasu និងមិត្តរួមក្រុមរបស់គាត់អាចកក់កន្លែងមួយក្នុងវគ្គ 16 ក្រុមចុងក្រោយ បើគាត់អាចយកជ័យជម្នះលើ Costa Rica នៅថ្ងៃអាទិត្យ។
គិតមកដល់ពេលនេះ គេមិនដឹងថាតើ Takehiro Tomiyasu មានរបួសធ្ងន់ធ្ងរឬទេ ក្រោយលេងជាមួយអាល្លឺម៉ង់យប់មិញ។
ប្រភព៖ Tribuna