អតីតប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលនៃសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Subkhiddin Salleh គិតថាការប្រកួតលីគម៉ាឡេស៊ីមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) ទេ។
លោក Subkhiddin Salleh រៀបរាប់ថា មានភាពខ្វះខាតជាច្រើនចាំបាច់ត្រូវកែលម្អ ដូចជាកម្រិតនៃការត្រៀមខ្លួនរបស់អាជ្ញាកណ្តាល Malaysian League ដើម្បីប្រើប្រាស់ VAR ពីព្រោះបច្ចេកវិទ្យាទាមទារការរៀបចំហ្មត់ចត់ និងចំណេះដឹងពិសេសដើម្បីប្រើប្រាស់ក្នុងការប្រកួតលីកក្នុងស្រុក។
យោងតាមសារព័ត៌មាន Sinar report លោក Subkhiddin Salleh បញ្ជាក់ថា៖ «នៅក្នុងបញ្ហារបស់ VAR ខ្ញុំគិតថាយើងត្រូវពិនិត្យមើលការអភិវឌ្ឍន៍របស់អាជ្ញាកណ្តាលខ្លួនឯងជាមុនសិន។ តើអាជ្ញាកណ្តាលរបស់យើងបានត្រៀមខ្លួនហើយឬនៅក្នុងការប្រើបច្ចេកវិទ្យា VAR។ តើអ្នកណានឹងឃើញ VAR? អាជ្ញាកណ្តាលដូចគ្នាមើល VAR ទេ។ ដូច្នេះ បើគំនិត ចំណេះដឹង បទពិសោធន៍ សុទ្ធតែដូចគ្នា នោះការបកស្រាយក៏ដូចគ្នា ហើយកំហុសក៏នៅដូចគ្នាដែរ»។
«តាមពិតទៅ យើងមិនទាន់ឈានដល់ដំណាក់កាលនោះទេ លើសពីនេះការផ្សាយតាមទូរទស្សន៍នៅក្នុងប្រទេស មិនទាន់គ្រប់គ្រាន់សម្រាប់យើងក្នុងការអនុវត្តប្រើប្រាស់ VAR នោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺការអភិវឌ្ឍន៍អាជ្ញាកណ្តាល ហើយចាំបាច់ត្រូវធ្វើបានល្អចាប់ពី» លោក Subkhiddin Salleh បាននិយាយទៅកាន់សារព័ត៌មាន Sinar ។
«បញ្ហារបស់អាជ្ញាកណ្តាលបានត្រលប់មកចាប់អារម្មណ៍វិញ នៅពេលដែលអាជ្ញាកណ្តាលបានចាត់ឱ្យទៅប្រកួត Super League រវាង Sri Pahang ទល់នឹង Petaling Jaya City បានបង្កើតកំហុសមួយ ដែលអាជ្ញាកណ្តាលអនុញ្ញាតអោយ PJ City តាមស្មើ នៅពេលដែលកីឡាករ PJ ស្ថិតក្នុងស្ថានភាព offside»។
ដើម្បីដោះស្រាយបញ្ហាអាជ្ញាកណ្តាលដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងការប្រកួតលីគម៉ាឡេស៊ី ភាគីជាច្រើនជំរុញឱ្យប្រើសេវា VAR ជាបន្ទាន់ ដើម្បីធានាថាកំហុសអាចត្រូវបានកាត់បន្ថយ ហើយក្រុមមិនបង្កគ្រោះថ្នាក់។
ក្នុងចំណោមលីកក្នុងតំបន់អាស៊ី ដែលប្រើប្រាស់ VAR មានដូចជា លីគជប៉ុន លីគកូរ៉េ លីកកំពូលអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត លីគអាជីពចិន លីកកំពូលអូស្ត្រាលី និងលីកថៃ។
League 1 Indonesia អាចនឹងប្រើប្រាស់ VAR ក្នុងរដូវកាល 2022-2023 បន្ទាប់ពីក្លឹប ដែលប្រកួតប្រជែងបានផ្ញើលិខិតតវ៉ាទៅកាន់អ្នករៀបចំលីគ ដោយសារកំហុសជាច្រើន ដែលធ្វើឡើងដោយអាជ្ញាកណ្តាលអំឡុងពេលប្រកួតនាពេលកន្លងមក។
ប្រភព៖ Vocket FC