ads
ads
អ៊ុន សុទ្ធរិទ្ធ ថាក្លិប ISI ដង្កោសែនជ័យ មានកម្រិតប្រជែងខ្ពស់ មិនចាញ់ក្រុមដ៏ទៃឡើយ ក្នុងឆ្នាំ២០២២ នេះ
២៣-មករា-២០២២

កីឡាករឆ្នើមរបស់ក្លិប ISI ដង្កោសែនជ័យ នៃក្របខណ្ឌលីគទី២ គឺខ្សែបម្រើ អ៊ុន សុទ្ធរិទ្ធ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចផ្លាស់ប្តូររូបមន្តលីគបាល់ទាត់ ដោយកាត់ក្លិបចំនួន៥ (ក្លិបនគរបាលជាតិ, ក្លិបខេត្តព្រៃវែង, ក្លិបអគ្គិសនីកម្ពុជា, ក្លិបអាស៊ីអឺរ៉ុបយូណាធីត និងសូលទីឡូអង្គរ) ពីលីគកំពូល មកចូលរួមជាមួយលីគទី២ រដូវកាល២០២២ ខាងមុខនេះ។

May be an image of 4 people, people playing football, people standing, outdoors and text

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន B8-sport.com ខ្សែបម្រើពាក់អាវស្លាកលេខ៨ មានវ័យ២២ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ វាហាក់ដូចជាចម្លែកក្នុងចិត្តដែរ ក្រោយទទួលបានដំណឹងពីក្រុមហ៊ុនលីគបានប្រកាសជាផ្លូវការ ជុំវិញសេចក្តីសម្រេចរូបមន្តថ្មីនាពេលកន្លងមក។ វារឿងល្អ ដែលមានក្រុមមកពីលីគកំពូលកម្ពុជា ចូលរួមក្នុងលីគទី២។ ទាំងខ្ញុំ និងក្លិប ISI ដង្កោសែនជ័យ នឹងអាចទទួលយកអ្វីដែលថ្មី ជាពិសេសគឺការស្វែងយល់ពិសោធន៍ពីពួកគេ ខណៈដែលកន្លងមកយើងលេងទល់នឹងក្រុមក្នុងកម្រិតលីគទី២»។

May be an image of 6 people, people playing football, people standing and outdoors

អតីតយុវជនក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បន្ថែមទៀតថា៖ «ទោះបីជាមានកីឡាករមួយចំនួនបានចាកចេញក៏ដោយ ខ្ញុំនៅតែជឿជាក់លើយុទ្ធសាស្ត្រ ក៏ដូចជាគម្រោងថ្មី ក្នុងរដូវកាល២០២២ របស់ថ្នាក់ដឹកនាំរបស់ក្លិប ដែលបានស្វះស្វែងរកកីឡាករថ្មីៗ សំបូរទៅដោយបទពិសោធន៍ ដើម្បីយកមកពង្រឹងក្រុម។ ចំណែកឯរឿងមួយទៀត គឺកីឡាករដែលនៅសេសសល់សុទ្ធតែយល់ចិត្តគ្នាបានល្អរួចមកហើយ ដូច្នេះខ្ញុំជឿជាក់ថា ពួកយើងនឹងឆាប់យល់ចិត្តគ្នាជាមួយកីឡាករថ្មីនៅទីលាន ហើយនៅតែមានក្តីរំពឹងថាក្លិប ISI ដង្កោសែនជ័យ មានកម្រិតប្រជែងខ្ពស់ មិនចាញ់ក្រុមដ៏ទៃឡើយ»។

May be an image of one or more people, people playing football, people standing, grass and text

ខ្សែបម្រើ អ៊ុន សុទ្ធរិទ្ធ ផ្ទេរមកកាន់ក្លិប ISI ដង្កោសែនជ័យ នៅចុងឆ្នាំ២០១៩ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបព្រះខ័នរាជស្វាយរៀង ក្រោយបង្ហាញខ្លួនជាមួយទម្រង់លេងគួរឲ្យចាប់អារម្មណ៍ បានធ្វើឲ្យក្លិប ISI ដង្កោសែនជ័យ ឈានដល់ព្រមព្រៀងចុះកុងត្រាជាផ្លុវការ នាំយករូបគេមកពង្រឹងក្រុមរហូតដល់បច្ចុប្បន្ន។

ads
ads