«អូន! បងចាំពាក្យសម្តី បងក្តីគាត់ប្រាប់អូនថា មើលថែជើង ត្រូវថែសុខភាព។ បើត្រូវទៅមើល ឆែកជើង ឆ្លៀតទៅប្រទេសថៃល្អ ឬក៏កន្លែងដែលល្បីថាល្អ។ អូនត្រូវប្រើជើង ដើម្បីអនាគតវែងឆ្ងាយទៀត»ខាងលើនេះ ជាសាររបស់ភរិយា លោក គីម ភក្តី បានដាស់តឿនដល់កីឡាករសៀង ចន្ធា។
កាលពីយប់មិញ! ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះបានបង្ហោះ Story ក្នុងគណនីហ្វេសបុករបស់ខ្លួនជាមួយខ្លឹមសារខាងលើ ហើយរូបគេបានសរសេរថែមថា៖«នេះជាអ្វីដែលលោកគ្រូតែងតែនិយាយប្រាប់ខ្ញុំ។ ហើយឥឡូវបងស្រីក៏បាននិយាយប្រាប់ខ្ញុំម្ដងទៀត។ គរគុណលោកគ្រូ សម្រាប់ដំបូន្មានល្អៗ និងការយកចិត្តទុកដាក់ ហើយនិងក្ដីស្រឡាញ់ដ៏ធំធេងមួយនេះ។ ខ្ញុំនឹងចង់ចាំលោកគ្រូជារៀងរហូត។
មួយរយៈកាលចុងក្រោយនេះ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះហាក់មិនមានអនាគតរឹងប៉ឹងនោះទេ នៅក្លិបបឹងកេតដោយមានព័ត៏មានចចាមអារ៉ាមចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់បឹងស្នោ តែយ៉ាងក្ដីវាមិនទាន់ច្បាស់ទេ ថារូបគេនឹងលេងនៅទីណាពិតប្រាកដ។ បើនិយាយអពីទំនាក់ទំនងរវាងលោកគឹម ភក្ដីនិងចន្ធាវិញគឺស្និទស្នាលដូចឪពុកនិងកូន ខណៈអតីតគ្រូបង្វឹករូបនេះធ្លាប់បង្ហាត់ចន្ធាតាំងពីនៅសាលាបាល់ទាត់យុវជនបាទី រហូតមកមកដល់ធ្វើការជាមួយគ្នានៅក្លិបបាល់ទាត់អាជីពបឹងកេតអេហ្វស៊ី។