សេណេហ្គាល់បានសម្រេចចិត្តដាក់កីឡាករអ្នកចាំទី Edouard Mendy ឱ្យនៅអង្គុយបម្រុងសិន សម្រាប់ការប្រកួត World Cup ជាលើកទីពីររបស់ពួកគេជាមួយនឹងប្រទេសកាតា នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៏មាន សេណេហ្គាល់ Galsenfoot ។
Mendy ត្រូវបានទទួលទោសចំពោះការធ្លាយគ្រាប់បាល់ពីរគ្រាប់ដែលបណ្ដាលឱ្យសេណេហ្គាល់ចាញ់ក្រុមហូឡង់ 2-0 កាលពីថ្ងៃចន្ទ។ គ្រូបង្វឹកសញ្ជាតិសេណេហ្គាល់លោក Aliou Cisse អាចនឹងដាក់ឱ្យអ្នកចាំទី Alfred Gomis របស់ក្លិប Rennes ឬ Seny Dieng របស់ QPR ប្រសិនបើគាត់សម្រេចចិត្តដក Mendy ។
អ្នកចាំទី Chelsea រូបនេះបានធ្លាក់ទម្រង់លេងយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន។ គេមើលឃើញថាគាត់ធ្លាក់ចុះពីការត្រូវបានគេសរសើរថា ជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅអឺរ៉ុបទៅជាអ្នកចាំទីដែលលែងមានទំនុកចិត្ត។
ប្រភព៖ Galsenfoot