ads
ads
លោក Satoshi Saito: បាល់ទាត់កម្ពុជាត្រូវការ​ “លុយ” និង ការវិនិយោគ បន្ថែម​ទៀត
០៤-សីហា-២០២២

ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគបាន​បើកពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសហការឧបត្ថម្ភ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS  ជេកស៍ (ខេមបូឌា) ម.ក ដែលកម្មវិធីនេះបានប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅអគារ Raintree Cambodia / វេលាម៉ោង ៤ៈ០០នាទីរសៀល។

លោក Satoshi Saito ជា CEO របស់​ក្រុមហ៊ុន Cambodian Premier League បាន​ប្រកាស​ពីមោទនកភាពក្នុង​ការ​ប្រកាសពីការ​ឧបត្ថម្ភ​ថ្មីរវាង​ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុកំពូលមួយ​របស់​ជប៉ុន និង​ក្រុមហ៊ុនដែលរីកចម្រើនបំផុតក្នុង​ប្រទេសកម្ពុជា​គឺ គ្រឹះស្ថានហិរញ្ញវត្ថុ JACCS និងស្ថាប័នកីឡាបង្កើតថ្មី​ និង​រីកលូតលាស់លឿនបំផុត​គឺ Cambodia  Premier League ដែល​យើង​ហៅ​ថា «CPL»។

អ្វី​ដែល​លោក​សង្កត់ធ្ងន់​ជាង​គេគឺ៖« នៅក្នុងបាល់ទាត់​យើង​ត្រូវ​ការ​«លុយ» បន្ថែមទៀត! សូមអភ័យទោស យើង​ត្រូវការ​វិនិយោគបន្ថែមទៀត​ទៅលើ​កន្លែងកីឡាបាល់ទាត់ ដូចជា​កីឡដ្ឋាន កន្លែងហ្វឹកហាត់ និង​ឧបករណ៍ ក្លិប និង​ការិយាល័យ និង​ច្រើនទៀត​ចំពោះចំពោះអ្នកគ្រប់​គ្រងបាល់ទាត់ គ្រូបង្វឹក ការប្រកួត មន្រ្តី​ បុគ្គលិគ និង​កីឡាករ»។

«ថ្ងៃនេះ​យើងសូមស្វាគមន៍ មីក្រូហិរញ្ញវត្ថុ JACCS មក​កាន់​គ្រួសារបាល់ទាត់របស់​យើង ហើយ​សេចក្ដីប្រកាសភាពជាដៃគូនេះ​នឹង​ក្លាយជាជំនាន់ថ្មី និង​ការ​បើកទ្វារថ្មី​សម្រាប់​ការ​អភិវឌ្ឍន៍មួយកម្រិត​ទៀត​នៃវិស័យបាល់ទាត់ និង​សង្គមកម្ពុជាឆ្ពោះទៅមុខ។ ខ្ញុំសូមធានាថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS មានទិសដៅដូចគ្នានឹង​ CPL គឺជាការ​គាំទ្រដ៏ល្អ​រួម​ជាមួយម្ចាស់​ឧបត្ថម្ភ​ដទៃទៀតដូចជា Metfone, Panasonic, Suzuki, Molten…ជាដើម»។

ចំណែកលោក Chikara Narita នាយកប្រតិបត្តិ​របស់​គ្រឹះស្ថានហិរញ្ញវត្ថុ JACCS បាន​និយាយ​ថា៖« មូលហេតុដែលយើង​សម្រេច​ចិត្តចូលរួម​ឧបត្ថម្ភ CPL លើក​នេះ​គឺ​ដោយ​សារ​លោក Saito ដែលជា CEO និង​បុគ្គលិគ CPL ទាំងអស់មានចំណាប់​អារម្មណ៍ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។ ម្យ់ាងទៀត​តាម​រយៈអ្នក​ឧបត្ថម្ភ CPL យើង​ចង់​ចូលរួមចំណែកនៅក្នុង​ការ​អភិវឌ្ឍាន៍​វប្បធម៌កីឡា​នៅកម្ពុជា​ផង​ដែរ»។

ads
ads