ads
ads
Sarawak United ស្ថិតក្រោមការរឹតបន្តឹងលើការផ្ទេរកីឡាករពី FIFA
១២-កក្កដា-២០២២

Sarawak United FC កំពុងប្រឈមមុខនឹងផលវិបាកក្នុងការផ្ទេរកីឡាករ បន្ទាប់ពីសមាជិកចំណូលថ្មីលីគកំពូលម៉ាឡេស៊ី Super League ត្រូវបានហាមឃាត់មិនឱ្យផ្ទេរកីឡាករក្នុងស្រុក និងបរទេសសម្រាប់ការផ្លាស់ប្តូរកីឡាករចំនួនបី( 3windows) ដោយសមាគមបាល់ទាត់អន្តរជាតិ (FIFA)។

របាយការណ៍ពីកាសែតម៉ាឡេស៊ី Berita Harian កាលពីថ្ងៃទី១០ ខែកក្កដានេះ ការដាក់ពិន័យសមាគមបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីការខកខានរបស់ក្រុម Sarawak ក្នុងការដោះស្រាយជំពាក់ប្រាក់បៀវត្សរ៍ និងសំណងរបស់អតីតកីឡាករប្រេស៊ីលរបស់ខ្លួនគឺ Sandro da Silva ដែលមានចំនួនច្រើនជាង RM150,000 ($34,500) ហើយការអភិវឌ្ឍន៍លើការកាត់ទោសរបស់ FIFA ត្រូវបានបញ្ជាក់ដោយមេធាវីរបស់ Sandro គឺលោក Mohd Zhafri Aminurashid ។

លោកបានមានប្រសាសន៍ថា «ការសម្រេចចិត្តរបស់ FIFA ត្រូវបានចេញរួចហើយ ដូច្នេះពួកគេត្រូវតែជម្រះការទូទាត់ក្នុងរយៈពេល ៤៥ថ្ងៃ គឺរហូតដល់ថ្ងៃទី១៨ ខែមិថុនា។ ប៉ុន្តែពួកគេបានបរាជ័យក្នុងការធ្វើដូច្នេះរហូតដល់កាលបរិច្ឆេទដែលបានបញ្ជាក់។ ដូច្នេះក្រុមត្រូវដាក់កំហិតលើការផ្ទេរកីឡាករក្នុងស្រុក និងបរទេសសម្រាប់រយៈពេលចុះឈ្មោះកីឡាកររហូតដល់បីលើកជាប់ៗគ្នា»

ក្នុងពេលជាមួយគ្នានេះលោក Zhafri មិនបានច្រានចោលការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងដែលអាចរង់ចាំ Sarawak ប្រសិនបើខ្លួននៅតែបន្តមិនគោរពតាមការសម្រេចចិត្តរបស់ FIFA ហើយបដិសេធមិនព្រមសងបំណុលតាមការទាមទាររបស់ Sandro។

លោកបន្ថែមថា «ប្រសិនបើរឿងនេះនៅតែបន្ត ករណីនេះអាចត្រូវបានបញ្ជូនទៅគណៈកម្មាធិការវិន័យរបស់ FIFA ហើយបន្ទាប់ពីនោះ ការដាក់ទណ្ឌកម្មកាន់តែធ្ងន់អាចត្រូវបានដាក់លើពួកគេ។ ក្នុង​ចំណោមនោះ ​ពួកគេអាចនឹងត្រូវដក​ពិន្ទុ ឬ​ការ​រឹតត្បិត​ក្នុង​ការ​ចុះ​ឈ្មោះ​កីឡាករជាដើម»​។

ads
ads