ads
ads
សម្ដេច​តេជោឧបត្ថម្ភប្រាក់៥ម៉ឺនដុល្លារព្យាបាលរបួសជង្គង់ ចាន់ វឌ្ឍនាកា
២៨-មករា-២០២២

សម្ដេចតេជោ ហ៊ុនសែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បាន​ឧបត្ថម្ភ​ប្រាក់ចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជួយព្យាបាល​របួសជង្គង់​របស់​ខ្សែប្រយុទ្ធជម្រើស​ជាតិកម្ពុជា និង​ក្លិប​បឹង​កេតចាន់ វឌ្ឍនាកា នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោក ចាន់ ចេស្ដា ឪពុករបស់​ខ្សែប្រយុទ្ធរូបនេះ​ក្នុងគណនីហ្វេសបុកផ្លូវការ​របស់​គាត់។

រដ្ឋលេខាធិកាក្រសួងកសិកម្មរូបនេះបាន​សរសេរថា៖ «ក្នុង​នាម​ខ្ញុំ​បាទ​ជា​ឪពុកម្ដាយ​និង​ក្រុម​គ្រួសារ​របស់​កីឡាករ​ចាន់​ វឌ្ឍនាកា​សូម​លំអោន​កាយ​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​គុណូបការ:ដ៏ថ្លៃថ្លា​​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ដែលបាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ចំនួន​ 50.000$ ប្រាំមុឺន​ដុល្លា​សហរដ្ឋអាមេរិក​ដេីម្បី​ព្យាបាល​របួស​របស់​កូន​ខ្ញុំ​បាទ​»។

«ខ្ញុំ​បាទ​សូមគោរព​ជូនពរ​សម្តេច​តេជោ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បុត្រា​បុត្រី​និង​ចៅៗ​ជាទីស្រឡាញ់​សូម​មេត្តា​បន្ត​មាន​សុខភាព​ល្អ​ប្រសើរ​ កម្លាំង​ពលំ​មាំមួន​ បញ្ញា​ញាណ​ភ្លឺ​ថ្លា​ អាយុ​យឺនយូរ​ដេីម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​អោយ​សម្បូរ​ណ៍​រុងរឿង​ថែម​ទៀត​ ។ ជាមួយគ្នា​នេះ​ដែរ​ខ្ញុំ​បាទ​និង​ក្រុម​គ្រួសារ​ក៏​សូម​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ស្រី​ ពុធ​ ធីតា​ប្រធាន​ក្លឹប​និង​ស្វាមី​ លោក​បែរ​ មករា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​បាល់ទាត់​បឹងកេត​ដែល​បាន​ខ្នះខ្នែង​ជ្រោមជ្រែងលះបង់​កម្លាំង​កាយ​និង​ថវិកា​​តាំង​ពី​ពេល​របួស​រហូត​ដល់ពេល​នេះបាន​និងកំពុង​រៀបចំ​បែបបទ​ដេីម្បី​ចេញទៅ​វះកាត់​នៅ​ប្រទេស​ថៃ​ ។ សូមអរគុណ​ដល់​បងប្អូន​ កូនក្មួយ​និងចៅៗ​និង​ហ្វេនទាំងអស់​ដែល​បាន​បារម្ភ​និង​ជូនពរ​ អោយ​កូន​ប្រុស​របស់​ខ្ញុំ​ឆាប់​ជាសះស្បើយ​ដូចដេីម​ឡេីងវិញ​។ ដោយ​សេចក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​ ❤️❤️❤️??????»។

May be an image of 5 people, people playing sports, people standing, grass and text

ចាន់ វឌ្ឍនាកា ត្រូវធ្វើការវះកាត់ជង្គង់ក្រោយរងរបួសក្នុងការប្រកួតកាល​ពី​២​ថ្ងៃ​មុន។ បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ចាន់ វឌ្ឍនាកា សម្រាកព្យាបាលរបួសយ៉ាងហោចណាស់ ចន្លោះពី៦ ទៅ៨ខែ ទើបអាចត្រឡប់មកធ្វើការហ្វឹកហាត់នៅលើទីលានវិញបាន។

 

ads
ads