Bukayo Saka រកបានពីរគ្រាប់ក្នុងជ័យជម្នះ 6-2 របស់អង់គ្លេសលើអ៊ីរ៉ង់នៅក្នុងការប្រកួតពានរង្វាន់ 2022 FIFA World Cup នៅកាតា។ តារាឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី 2 និងគ្រាប់ទី 4 របស់ប្រទេសរបស់គាត់ក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ។
ដូច្នេះហើយ ឥឡូវនេះ Saka រកបានគ្រាប់បាល់ World Cup ច្រើនជាង (2) ជាង Wayne Rooney (1) និង Paul Scholes (1) ខណៈ គាត់មានអាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ។
បច្ចុប្បន្ន Saka មាន៨គ្រាប់ក្នុងការបង្ហាញខ្លួន២២លើកឲ្យក្រុមតោបីអង់គ្លេស។ ទម្រង់លេងនេះគាត់ពិតជាបន្តជាប់ជម្រើស១១នាកក្រោមការដឹកនាំរបស់លោក Gareth Southgate ទល់នឹងជម្រើសជាតិវែលនិងសហរដ្ឋអាមេរិក ។
ប្រភព៖ Squawka