ads
ads
​រូបថត​ផ្សព្វផ្សាយរបស់ Ronaldo និង Messi កំពុងផ្ទុះមួយនេះមិន​មែនជាការ​ជួបគ្នាពិតប្រាកដនោះទេ
២១-វិច្ឆិកា-២០២២

នៅល្ងាចថ្ងៃសៅរ៍មួយថ្ងៃមុនការប្រកួត World Cup មនុស្សពាក់កណ្តាលនៃពិភពលោកទៅងហើយកំពុងនិយាយអំពី Cristiano Ronaldo និង Leo Messi ។

អ្វី​ដែល​បាន​កើត​ឡើង​គឺ Louis Vuitton បាន​បង្ហោះ​រូបភាព​ផ្សព្វផ្សាយ​របស់​អ្នក​ទាំង​ពីរ​លេង​ហ្គេម​អុក។ រូបតំណាងបាល់ទាត់ទាំងពីរក៏បានចែករំលែករូបភាពនៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ហើយវាប្រមូលបានជិត 50 លាន Like តក្នុងរយៈពេលតិចជាង 24 ម៉ោងបញ្ចូលគ្នា។

អ្នក​គាំទ្រ​ហាក់​មាន​អារម្មណ៍​ត្រេកអរ​ចំពោះ​គំនិត​ដែល Messi និង Ronaldo បាន​ជួប​ផ្ទាល់​សម្រាប់​ការ​ថត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវតែរំសាយអារម្មណ៍រំភើបរបស់ពួកគេនៅថ្ងៃបន្ទាប់ នៅពេលដែលក្រុមហ៊ុន Louis Vuitton បានចេញផ្សាយវីដេអូពីក្រៅឆាកនៃ”បង្កើតរូបភាពនេះ” ។

ដូច​វីដេអូ​នៅ​ពី​ក្រោយ​ឆាក​បាន​បង្ហាញ Ronaldo និង Messi បាន​ថត​ដោយ​ឡែក​ពី​គ្នា និង​នៅ​ទីតាំង​ផ្សេង​គ្នា។ រូបថតរបស់ពួកគេត្រូវបានកែសម្រួលរួមគ្នានៅ​ពេលក្រោយ។ យ៉ាង​ណា​ក៏​ដោយ យុទ្ធនាការ​ផ្សព្វផ្សាយ​រួម​របស់​គូ​ប្រជែងក្នុងបាល់ទាត់​ពេញ​មួយ​ជីវិតរបស់អ្ន​ក​ទាំង​ពីរ​គឺ​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយវានៅ​តែ​ជា​អំណោយ​ដល់​ពិភព​បាល់ទាត់។

ប្រភព៖ Sport Bible

ads
ads