Fabrizio Romano បានពន្យល់នៅលើប៉ុស្តិ៍ YouTube របស់គាត់ថាកិច្ចសន្យារបស់ N’Golo Kante នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយមានឱកាសធំមួយ ដែល Chelsea នឹងមិនបន្តកិច្ចព្រមព្រៀងនេះទេ។
កីឡាករសញ្ជាតិបារាំងនឹងរីករាយក្នុងការស្នាក់នៅ Stamford Bridge ប៉ុន្តែការរំពឹងទុកពីប្រភពជិតស្និទរបស់កីឡាករគឺថាគាត់នឹងត្រូវចាកចេញហើយ។ Chelsea ចង់បង្កើតក្រុមថ្មីមួយឡើងវិញជាមួយនឹងកីឡាករក្មេងៗ ហើយកំពុងសម្លឹងរកការចុះហត្ថលេខាលើកីឡាករផ្សេងដើម្បីជំនួសខ្សែបម្រើវ័យចាស់រូបនេះ។
លក្ខខណ្ឌតែមួយគត់សម្រាប់ Kante ក្នុងការបន្តនៅ Chelsea លើសពីរដូវក្តៅនេះគឺប្រសិនបើ Graham Potter ផ្ទាល់ស្នើសុំឱ្យក្លឹបបន្តកិច្ចសន្យារបស់គាត់។ N’Golo បានជួបបញ្ហាសុខភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដូវកាលនេះរបួសសរសៃពួរបានរឹតបន្តឹងគាត់ឱ្យបង្ហាញខ្លួនតែពីរប្រកួតប៉ុណ្ណោះសម្រាប់ក្រុមតោខៀវមកទល់ពេលនេះ។
ប្រភព៖ Fabrizio Romano @ YouTube