ads
ads
តំណាងក្លិប Shonan Bellmare នៃលីគកំពូលជប៉ុន​ ចុះមកទស្សនកិច្ចក្លិបបាល់ទាត់បឹងកេត
២៦-មេសា-២០២២

តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបបាល់ទាត់បឹងកេត លោក KIYOSHI SEKIGUCHI នាយកបច្ចេកទេស ក្លិប Shonan Bellmare នៃលីគកំពូលជប៉ុន បានធ្វើដំណើរទស្សនកិច្ចផ្លូវការ ជាមួយក្លិបបាល់ទាត់បឹងកេត ដោយមានការទទួលស្វាគមន៍ពី អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងលោក បែ មករា អគ្គលេខាធិកា ដើម្បីពិនិត្យ និងពិភាក្សាលើ ការងារសហប្រតិបត្តិការរវាងក្លិប Shonan Bellmare និងក្លិបបាល់ទាត់បឹងកេត ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។

លោក KIYOSHI ដែលជាបុគ្គលមានបទពិសោធន៏ការងារបាល់ទាត់អាជីពជាច្រើនទាំងក្នុងប្រទេសជប៉ុន និងក្រៅប្រទេសផងនោះ ក៏បានចូលរួមធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាព នៃក្លិបបាល់ទាត់ Shonan Bellmare និងបង្ហាត់បង្ហាញដល់ យុវជនអាយុក្រោម ១៨ឆ្នាំ និងសិស្សសាលាបាល់ទាត់បឹងកេតផងដែរ ដោយលោកបានសង្កេតឃើញពីបច្ចេកទេស ក៏ដូចជាភាពប៉ិនប្រសព្វរបស់យុវជន បឹងកេតថែមទៀតផង។

ជុំវិញការចុះមកទស្សនកិច្ច ក៏ដូចជាពិនិត្យពិភាក្សាលើកិច្ចសហប្រត្តិបត្តិការនេះ ក្លិបទាំងពីរ បាន និងកំពុងត្រៀមក្នុងការធ្វើការរួមគ្នាមួនចំនួន ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍ និង អភិវឌ្ឍ បាល់ទាត់រួមគ្នាជាច្រើន ដែលនឹង លេចចេញជាផ្លូវការនាពេលអនាគត។ តាមការឲ្យដឹងក្លិបបាល់ទាត់បឹងកេត ក៏ត្រៀមធ្វើដំណើរទស្សនកិច្ចនៅជប៉ុនវិញដែរ នាពេលខាងមុខនេះ។

គួបញ្ជាក់ផងដែរថាក្លិបបាល់ទាត់បឹងកេត បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមសមាជិក J-Leaggue របស់ជប៉ុនមួយនេះ  មានសុពលភាពពីថ្ងៃ១ ខែមករា ឆ្នាំ២០២២នេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ៕

ប្រភព&រូបភាព ៖ក្លិបបាល់ទាត់បឹងកេត

ads
ads