Manchester United កំពុងសម្លឹងមើល និងតាមដានសមត្ថភាពអ្នកចាំទីអេស្ប៉ាញ Unai Simon ដែលកំពុងជាប់ភារកិច្ចនៅ World Cup នេះបើយោងតាមការចុះផ្សាយរបស់ Relevo របស់អេស្ប៉ាញ។
Erik ten Hag បានមើលឃើញថា David de Gea មិនអាចជាកីឡាករលេខ 1 យូរអង្វែងរបស់គាត់ទេ ហើយចង់ឱ្យក្លឹបរក្សាការយកចិត្តទុកដាក់លើអ្នកចាំទីរបស់ក្លិប Athletic Bilbao ម្នាក់នេះវិញ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានជំនួស De Gea ក្នុងនាមជាអ្នកចាំទីជម្រើសដំបូងរបស់អេស្ប៉ាញ ស្របពេលអ្នកចាំទី Man United រូបនេះ បានបរាជ័យក្នុងការជាប់ក្នុងបញ្ជីជម្រើសជាតិ 26 នាក់ក្នុង World Cup ។
De Gea នឹងផុតកុងត្រានៅរដូវក្តៅឆ្នាំ 2023 ប៉ុន្តែបិសាចក្រហមមានជម្រើសក្នុងការបន្តវារយៈពេលមួយឆ្នាំទៀត។ បើគាត់បន្តកិច្ចព្រមព្រៀងថ្មី ប្រាក់ឈ្នួលរបស់គាត់ចំនួន 375,000 ក្នុងមួយសប្តាហ៍នឹងត្រូវកាត់បន្ថយ។