ខ្សែការពារស្លាបឆ្វេង Sergio Reguilon របស់ Tottenham បានចាត់ទុកអ្នកចាំទី David De Gea ជា កីឡាករសញ្ជាតិអេស្ប៉ាញល្អដាច់គេនៅក្នុងក្លិប Manchester United។
De Gea បច្ចុប្បន្នទោះមានវ័យ៣១ រៀងជ្រេបន្តិចមែន ប៉ុន្តែ រូបគេនៅតែបានបង្ហាញថ្វីដៃសង្គ្រោះបាល់បានល្អដដែល ជាក់ស្តែង រូបគេតែងតែជាប់ឈ្មោះនៅជម្រើសដំបូងជាមួយបិសាចក្រហម និង ទទួលបានការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញជានិច្ចកាលផងដែរ។
Reguilon បាននិយាយថា៖
«ខ្ញុំធ្លាប់បានលេងជាមួយ De Gea នៅក្នុងក្រុមជម្រើសជាតិ ហើយ វត្តមានរបស់គាត់ធ្វើឲ្យក្រុមយើងមានសុវត្ថិភាព។ គាត់បានផ្តល់ភាពជឿជាក់យ៉ាងខ្លាំងមកកាន់ក្រុម៕»