យោងតាមសារព័ត៌មាន Diario AS បានឱ្យដឹងថា Real Madrid បានរៀបចំកញ្ចប់ថវិកាចំនួន 100 លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាលើកីឡាករ Jude Bellingham ។
ទោះជាយ៉ាងណាក៏ដោយ Bellingham អាចនឹងមានតម្លៃលើសពី 100 លានអឺរ៉ូ ខណៈដែល ESPN និងប្រភពកំពូលផ្សេងទៀតរំពឹងថាគាត់នឹងក្លាយជាខ្សែបម្រើថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Madrid ប្រហែលជាត្រូវចំណាយ 150 លានអឺរ៉ូដើម្បីទទួលបានគាត់។
លើសពីនេះ Manchester City, Liverpool និង Chelsea សុទ្ធតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ 19 ឆ្នាំ។ អ្វីៗទាំងអស់នោះនឹងបង្កើនតម្លៃខ្លួនចុងក្រោយសម្រាប់កីឡាករ Dortmund។
ខ្សែបម្រើសញ្ជាតិអង់គ្លេសកំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យជាមួយនឹងគ្រាប់បាល់ចំនួនបួនគ្រាប់ក្នុងក្របខ័ណ្ឌ Champions League រួចទៅហើយ តែបើនិយាយនៅក្នុងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់ក្រោយលេងបាន 18 ប្រកួត រូបគេរកបាន៨គ្រាប់។
Los Blancos Blancos មើលឃើញថា Bellingham ជាអ្នកជំនួស Luka Modric ដ៏ល្អ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករក្រូអាតនឹងអស់នៅឆ្នាំ 2023 ។
ប្រភព៖ AS