Real Madrid បានក្លាយជាក្លិបបាល់ទាត់ដំបូងគេដែលរកចំណូលបានច្រើនជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការវិភាគរបស់ក្រុមហ៊ុនអង្កេតហេរញ្ញវត្ថុ Deloitte ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។ ប្រភពខាងលើដដែលបានបន្តថាក្លិប Real Madrid រកចំណូលបាន២៥៨លានដុល្លារពីការលក់សំបុត្រ ៣២៨លានដុល្លារពីសិទ្ធិផ្សព្វផ្សាយនិង៥០១លានដុល្លារ ពីការផ្សាយពាណិជ្ជកម្មសរុបជាង១ពាន់លានដុល្លារ។ ក្លិបយក្សអេស្ប៉ាញរក្សាតំណែងកំពូលដដែលបើធៀបទៅនឹងឆ្នាំចាស់ជាមួយនឹងប្រាក់ចំណូលជា ១,0៥លានដុល្លារពីរដូវកាល ២០២៣-២៤ ដែលពួកគេបានឈ្នះ La Liga និង Champions League។
ក្លិប Manchester City ឈរលំដាប់លេខពីរជាថ្មីម្ដងទៀតដោយមានប្រាក់ចំណូលជាង៨៧១លានដុល្លារ។ ពួកគេបានឈ្នះពាន Premier League លើកទីបួនជាប់គ្នាដែលមិនធ្លាប់មានពីមុនមក ឈ្នះពាន Club World Cup និងពាន European Super Cup កាលពីរដូវកាលមុន។ Paris Saint Germain (៨៣៦លានដុល្លារ), Manchester United (៦៧៧លានដុល្លារ) និង Bayern Munich (៦៧២លានដុល្លារ) បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៥។ Aston Villa ចូលក្នុងចំណាត់ថ្នាក់កំពូលទាំង២០បន្ទាប់ពីប្រកួតនៅអឺរ៉ុបកាលពីរដូវកាលមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១។
តារាងចំណាត់ថ្នាក់ក្លឹបបាល់ដែលរកចំណូលបានសម្រាប់ឆ្នាំ២០២៣-២០២៤
ចំណាត់ថ្នាក់ | ក្លិប | សំបុត្រប្រកួត | សិទ្ធផ្សព្វផ្សាយ | ពាណិជ្ជកម្ម | សរុបគិតជាយូរ៉ូ |
១ | Real Madrid | 248,000 | 316,000 | 482,000 | 1,046,000 |
២ | Man City | 88,000 | 343,000 | 407,000 | 838,000 |
៣ | Paris Saint-Germain | 170,000 | 245,000 | 391,000 | 806,000 |
៤ | Man United | 152,000 | 258,000 | 360,000 | 771,000 |
៥ | Bayern Munich | 131,000 | 213,000 | 421,000 | 765,000 |
៦ | Barcelona | 103,000 | 236,000 | 421,000 | 760,000 |
៧ | Arsenal | 153,000 | 305,000 | 258,000 | 717,000 |
៨ | Liverpool | 132,000 | 240,000 | 343,000 | 715,000 |
៩ | Tottenham | 123,000 | 195,000 | 297,000 | 615,000 |
១០ | Chelsea | 93,000 | 190,000 | 262,000 | 546,000 |
១១ | Borussia Dortmund | 93,000 | 206,000 | 215,000 | 514,000 |
១២ | Atletico de Madrid | 74,000 | 218,000 | 117,000 | 410,000 |
១៣ | AC Milan | 87,000 | 161,000 | 150,000 | 398,000 |
១៤ | Internazionale | 81,000 | 198,000 | 112,000 | 391,000 |
15 (17) | Newcastle | 68,000 | 215,000 | 90,000 | 372,000 |
១៦ | Juventus | 55,000 | 100,000 | 201,000 | 356,000 |
១៧ | West Ham | 52,000 | 195,000 | 76,000 | 322,000 |
១៨ | Aston Villa | 53,000 | 215,000 | 43,000 | 310,000 |
១៩ | Marseille | 68,000 | 117,000 | 102,000 | 287,000 |
២០ | Lyon | 34,000 | 95,000 | 135,000 | 264,000 |