លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅក្លិប Manchester United បានបញ្ជាក់ថា កីឡាកររបស់ខ្លួន៦រូបនឹងខកខានជួយក្រុមក្នុងការប្រកួតរាត្រីនេះ។
Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីប្រកួតទល់គ្នានឹង Brentford ក្នុងក្របខណ្ឌ Premier League ខណៈ កាលពីជើងទី១ ក្រុមបិសាចក្រហមទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់នឹង១។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ Man Utd នឹងត្រូវអវត្តមានកីឡាករសំខាន់ៗដល់ទៅបួនរូបដែលមានដូចជា Harry Maguire, Jason Sancho Fred, Luke Shaw, Paul Pogba និង Edinson Cavani ដែលអ្នកទាំងបួនសុទ្ធដែលមានបញ្ហារបួស ខណៈ Jesse Lingard និង Aaron Wan-Bissaka នៅស្រពេចស្រពិលអាចនឹងអវត្តមានដូចគ្នា៕