នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ Tottenham លោក Ralf Rangnick ត្រូវបានគេសួរថាតើ Marcus Rashford គួរតែធ្វើអ្វីដើម្បីទទួលបានឱកាសជាប់ជម្រើស១១នាក់មកវិញ។
នេះបើតាមលោក Laurie Whitwell របស់ The Athletic គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះបានឆ្លើយតបថា៖ «លេងក្នុងកម្រិតដូចគ្នាដែលគាត់ហ្វឹកហាត់» ។
“Marcus កំពុងហ្វឹកហាត់បានល្អ គាត់មានទេពកោសល្យច្រើន អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ខ្សែប្រយុទ្ធ វាគឺអំពីការផ្លាស់ប្តូរវគ្គហ្វឹកហាត់ទៅជាការប្រកួត”។
Rashford បានចាប់ផ្តើមក្នុង១១នាក់ដំបូងតែម្ដងគត់ក្នុងចំណោមការប្រកួតចំនួនប្រាំលើកចុងក្រោយសម្រាប់ Man United។ ស្ថានភាពដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺថាគាត់មិនបានស៊ុតបញ្ចូលទីក្នុងការប្រកួតដែលគាត់បានចាប់ផ្តើមតាំងពីថ្ងៃទី ២០ ខែតុលា នៅពេលដែលគាត់បានចាប់ផ្តើមការត្រលប់មកវិញរបស់ United ទល់នឹង Atalanta ក្នុងជ័យជម្នះ 3-2 ។
របាយការណ៍បានណែនាំថា Rashford មិនសប្បាយចិត្តចំពោះការខ្វះម៉ោងលេង ហើយអាចពិចារណាអនាគតរបស់គាត់នៅរដូវក្តៅ។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2023 ។
ប្រភព៖ lauriewhitwell @ Twitter