កាសែតជិតស្និទជាមួយ Manchester United ពោលគឺ Mancester Evening News អះអាងថា អតីតអ្នកចាត់ការទូទៅរបស់ក្លិប លោក Ralf Rangnick មានការស្រឡាំងកាំងជាមួយនឹងវិធីសាស្រ្តរបស់ក្លឹបចំពោះអាជីវកម្មទិញដូរកីឡាកររដូវក្តៅរបស់ពួកគេ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអូទ្រីស មានអារម្មណ៍ថារឿងរ៉ាវជាប់ទាក់ទងលើការផ្ទេរកីឡាករ Marko Arnatovic គឺជាការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយ និងរឿងកំប្លែងមួយ ហើយបើក្លិបពិតជាចង់បានមែននោះ មិនថាត្រូវនិយាយយ៉ាងម៉េចនោះទេ។
គាត់មិនបានចាប់អារម្មណ៍នឹងការមកដល់របស់កីឡាករទាំងអស់នៅរដូវក្តៅនេះទេ ហើយក្លិបក៏គ្មានបានទិញជោគជ័យកីឡាករណាម្នាក់ដែលគាត់បានណែនាំនោះដែរ។
Ralf បានណែនាំ Man Utd ឱ្យទិញខ្សែការពារក្លិប RB Leipzig កីឡាករ Josko Gvardiol ថាជាជម្រើស “ត្រូវតែទិញ” ហើយក៏បានណែនាំផងដែរនូវការផ្ទេរយក Christopher Nkunku និង Konrad Laimer ។ បច្ចុប្បន្នកីឡាករទាំងបីនាក់នេះបន្តលេងនៅក្លិបអាល្លឺម៉ង់មួយនេះដដែល ហើយ Christopher Nkunku បន្តកុងត្រាបន្ថែមជាមួយក្លិប។
Erik ten Hag ត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករចំនួន 6 នាក់នៅរដូវក្តៅដោយក្រុមប្រឹក្សាភិបាល ដែលនៅតែខ្វះកីឡាករថ្មីទាំង 10 ដែលបានណែនាំដោយ Rangnick ។
ប្រភព៖ MEN