Paris Saint-Germain ត្រូវបានគេរាយការណ៍ថានឹងធ្វើតេស្តការតាំងចិត្តរបស់ Man United ក្នុងការរក្សា Marcus Rashford នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាកររូបនេះមានបញ្ហាវិន័យមួយរេយៈចុងក្រោយជាមួយក្លិប ។
ម្ចាស់ជើងឯក Ligue 1 PSG មួយនេះបានបរាជ័យ ២លើកហើយ ក្នុងការទាក់ទាញកីឡាករវ័យ 26 ឆ្នាំទៅកាន់ទីក្រុងប៉ារីសកាលពីរដូវក្តៅមុន មុនពេល Rashford ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Man Utd។
ទោះបីជាខ្សែប្រយុទ្ធត្រូវបានគេនិយាយថាមិនមែនជា “គោលដៅកំពូល” របស់ពួកគេក៏ដោយ ក៏ប្រភពបាននិយាយថា PSG បានលួងលោម និងពិនិត្យស្ថានភាពចាកចេញរបស់កីឡាកររូបនេះជាមួយនឹងសំណើថ្មី ដើម្បីចូះកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។
PSG ចាត់ទុកកីឡាករអង់គ្លេសរូបនេះថា ជាអ្នកជំនួសកន្លែង Kylian Mbappe ដ៏មានសក្តានុពល បន្ទាប់ពីកីឡាករបារាំងរូបនេះបានជាប់ទាក់ទងជាមួយ Real Madrid ។ ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថា តើបិសាចក្រហមនឹងពិចារណាអនុញ្ញាតឱ្យគាត់ ចាកចេញឬក៏យ៉ាងណា។