ads
ads
ភួង សុខសាណាសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់
១៩-មករា-២០២៣

សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បាន​ប្រកាសថាកីឡាករ ភួង សុខសាណាបានសម្រេចចិត្តចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់នាពេលនេះហើយ។

អាចនិយាយ​បាន​ថា សាណា បានរួមរស់ និងជួយក្លិប​ទ័ពមួយនេះអស់រយៈពេល ប្រមាណជាង១៣ ឆ្នាំមកហើយមិន​ដែល​ចាកចេញ​នោះទេ ព្រមទាំងបង្កើតបានស្នាដៃជាច្រើននៅ​ក្លិប​មួយនេះ ជាពិសេសចូលរួមក្នុងការលើកពានរង្វាន់ Hun Sen Cup ចំនួន២លើក និង​ពាន​រង្វាន់​មួយចំនួន​ទៀត។

បើទោះបីជាសម្រាកពីវិស័យកីឡាបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរ ថា នូវតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថា រូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃគឺដោយសារ ក្លិបទ័ពមួយនេះ ។ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំដើម្បី ស្វែងរកឳកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ ។

ភួង សុខសាណា បាន​ប្រកបអាជីពជាមួយ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទតាំង​ពី​ឆ្នាំ២០០៨ បង្ហាញខ្លួន​បាន​៨៨​ប្រកួត​រក​បាន​៣៣គ្រាប់​ ដោយ​ឆ្លង​កាត់​តំណេង​ពី​ប្រយុទ្ធ​មក​ខ្សែបម្រើ។ អាជីពរបស់​គាត់​លិចអណ្ដែតៗ​ដោយ​សារ​របួសញ៉ាំញី​ហើយ​ក្នុង​ជម្រើសជាតិ​ឈុតធំគាត់​លេងបាន​១១​ប្រកួត​និង​ស៊ុត​បញ្ចូលទី​បាន​មួយគ្រាប់។

 

ads
ads