ads
ads
ផុន តៃនិញ បង្ហាញការសោកស្ដាយខ្លាំង ក្រោយរងរបួសជង្គង់ ACL ជាលើកទី២ញ៉ាំញីអាជីពរបស់ខ្លួន
២៥-មេសា-២០២២

អតីតយុវជនសាលាបាល់ទាត់ជាតិបាទី កីឡាករ ផុន តៃនិញ បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងដែលខ្លួនបានរងរបួសជង្គង់ជើងខាងស្ដាំជាថ្មីម្ដងទៀត ទាំងដែលខ្លួនមិនទាន់បានលេងជាមួយមិត្តរួមក្រុមអគ្គិសនីកម្ពុជា ក្នុងរដូវកាលថ្មី នៃក្របខណ្ឌ Cambodian League 2 ។

ឆ្លើយឆ្លងតាមរយ:សារអេឡិចត្រូនិចជាមួយទំព័រ B8 SPORTS កីឡាករ ផុន តៃនិញ បានរៀបរាប់បែបនេះ”÷ នេះជាការរងរបួសលើកទី២ របស់ខ្ញុំហើយវាធ្វើឲ្យខ្ញុំសោកស្ដាយយ៉ាងខ្លាំងសម្រាប់ខ្លួនឯង ដែលវាមិននឹកស្មានថាវាមកជួបស្ឋានភាពរបួសនេះជាលើកទី២ទេ។ ប៉ុន្តែខ្ញុំសង្ឃឹមថា វានឹងឆាប់ជាសះស្បើយត្រឡប់មកវិញក្នុងរយៈ:ពេលពី ៦-៧ខែខាងមុខទៀត ដែលខ្លួនបានវះកាត់ដោយជោគជ័យ”។

ជុំវិញមូលហេតុដែលបណ្តាលឲ្យមានបញ្ហារបួសជាលើកទី២ នេះ រូបគេបានបញ្ជាក់ថា“÷ របួសខ្លួនបានកើតឡើងជាថ្មី មុនការប្រកួតលីគ២ ចាប់ផ្តើមពីរថ្ងៃ ដែលកើតឡើងកំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្លួន នឹងបន្តពិនិត្យមើលស្ថានភាពរបួសរហូតដល់វះកាត់បានជោគជ័យនាប៉ុន្មានថ្ងៃមុននេះ”។

បញ្ជាក់ផងដែរថា ខ្សែការពារវ័យ២២ឆ្នាំរូបនេះ បានចាកចេញពីក្លិបបាល់ទាត់វិសាខា មកចូលរួមជាមួយអគ្គិសនីកម្ពុជាកាលពីពាក់កណ្ដាលរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើងដើម្បីស្វែងឱកាសបង្ហាញខ្លួនច្រើន ក្រោយពីខ្លួនបានជាសះស្បើយការរងរបួសជង្គង់លើកទី១នៅដើមរដូវកាលឆ្នាំ២០២១៕

ads
ads