ads
ads
Guardiola ថា​ក្រុម២​នេះក៏​អាច​លើក​ពាន​បាន​ដែរ
១៥-កុម្ភៈ-២០២៣

គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយថា Manchester United និង Newcastle គឺជាគូប្រជែងដណ្តើមពាន Premier League ។

នៅពេលអ្នក​កាសែតបានសួរថាតើគាត់ចាត់ទុកភាគីទាំងពីរថាជាគូប្រជែងដណ្តើមពានដ៏ខ្លាំក្លាឬយ៉ាងណានោះ លោក Guardiola បានប្រាប់សន្និសីទសារព័ត៌មានថា៖ “បាទ ពួកគេនៅទីនោះដូច​យើងដែរ»។

«មានចំណុចជាច្រើនដែលត្រូវលេង។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅសប្តាហ៍ក្រោយនោះទេ។ ខ្ញុំតែងតែមានអារម្មណ៍បែប​នេះ ជាពិសេសពេលនេះជាមួយនឹងការប្រកួតនៅពានអឺរ៉ុបក៏បានត្រឡប់មកវិញ ហើយពាន FA Cup នៅលេង​នៅឡើយ ស្រប​ពេល​ពាន​លីគនៅសល់ការប្រកួតពី 8 ទៅ 10 ចុងក្រោយយើង​ត្រូវ​សម្រេច​ថា​នរណាឈ្នះពាន»។

«យើង​ត្រូវ​តែ​ព្យាយាម​នៅ​ទីនោះ​ក្នុង​ពេល​នោះ ហើយ​បន្ទាប់​មក​ត្រូវ​តែ​ប្រឹង​ប្រែង​ចុងក្រោយ​ដើម្បី​ព្យាយាម​សម្រេច​វា»។

Arsenal និង City ជួបគ្នានៅ Emirates យប់នេះ នៅក្នុងការប៉ះគ្នាដែលរំពឹងទុកយ៉ាងខ្លាំងរវាងក្រុមលេខមួយ និងក្រុមលេខពីរ។ បើ Man City ឈ្នះយប់​នេះ ពួក​គេនឹងឮឡើង​ទៅ​កំពណូលតារាងលីគ បើទោះបីជាក្រុមរបស់លោក Mikel Arteta មានមួយប្រកួតនៅក្នុងដៃក៏ដោយ។ United បច្ចុប្បន្ន​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើងឯក​២​ពិន្ទុ។

ប្រភព៖ Goal

ads
ads