ads
ads
Paul Pogba ប្រាប់ប៉ូលីសបារាំងថា គាត់ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង…
២៩-សីហា-២០២២

ខ្សែបម្រើ Paul Pogba ប្រាប់ប៉ូលីសបារាំងថា គាត់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមប្រដាប់អាវុធ ដែលទាមទារប្រាក់ចំនួន ១១លានផោន ជាផ្នែកនៃគម្រោងការចោទប្រកាន់ដ៏យូរមកហើយ បានរៀបចំដោយបងប្រុស និងមិត្តភក្តិរបស់គាត់។

កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍មកថា រូបគេបានប្រាប់អាជ្ញាធរបារាំងអំពីផែនការចោទប្រកាន់នឹងបង្ខូចកេរ្តិ៍ឈ្មោះជាសាធារណៈ ដោយក្រុមមួយដែលបានចាប់គាត់យកទៅអាគារមួយ នៅទីក្រុងប៉ារីសកាលពីខែមីនា ហើយទាមទារប្រាក់ចំនួន ១១លានផោន ខណៈដែលពួកគេបានគំរាមដោយការប្រើប្រាស់កាំភ្លើងជាអំពើហឹង្សា។

កីឡាករវ័យ ២៩ឆ្នាំ ដែលបានឈ្នះពានរង្វាន់ World Cup ជាមួយប្រទេសបារាំងបាននិយាយថា បងប្រុសរបស់គាត់ Mathias Pogba គឺជាអ្នករៀបចំគម្រោង ចង់បានប្រាក់សម្រាប់ «សេវាការពារ» ដែលមានរយៈពេល ១៣ឆ្នាំមកហើយក៏បានតាមគាត់ទៅ Manchester ។

បុរសប្រដាប់អាវុធទាំងពីរនាក់បានប្រាប់ Pogba ថាពួកគេបាន «ការពារគាត់ដោយសម្ងាត់បំផុត» ក្នុងអំឡុងពេលជាងមួយទសវត្សរ៍មកនេះ រួមទាំងអំឡុងពេលនៅ Manchester United ទាំង២លើក។

ប្រភពតុលាការនៅទីក្រុងប៉ារីសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការស៊ើបអង្គេតត្រូវបានចាប់ផ្តើមពីបទប៉ុនប៉ងជំរិតទារប្រាក់ ហើយប្រភពជិតស្និទ្ធនឹងករណីនេះបានប្រាប់សារព័ត៌មាន Franceinfo ថា «បងប្រុសច្បង និងមិត្តភក្តិពីកុមារភាព» របស់ Pogba ត្រូវបានគេចោទជាជនសង្ស័យទាំងអស់ក្នុងករណីនេះ។

ដើមហេតុដំបូង វាកើតឡើងបន្ទាប់ពីបងប្រុសរបស់គាត់ Mathias Pogba ដែលបានអានឈ្នោះក្រុមបាល់ទាត់អង់គ្លេស Wrexham, Crewe និង Crawley Town ហើយសន្យាថានឹងបង្ហាញព័ត៌មាន  អំពីប្អូនបង្កើតរបស់គាត់ ដោយបង្ហោះវីដេអូដ៏ចម្លែកមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយ Twitter ។

«សាធារណៈជន បារាំង អង់គ្លេស អ៊ីតាលី និងអេស្បាញ – និយាយជាមួយរួមគឺពិភពលោកទាំងមូល – ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនប្រុសខ្ញុំ ហើយលើសពីនេះទៅទៀត ដូចជាក្រុមជម្រើសជាតិបារាំង និង Juventus មិត្តរួមក្រុមរបស់ប្អូនប្រុសខ្ញុំ ព្រមទាំងអ្នកឧបត្ថម្ភរបស់គាត់ ប្រហែលជាសមនឹងដឹងរឿងជាក់លាក់មួយអំពីគាត់»

ប៉ុន្តែកាលពីយប់មិញ Mathias បានបដិសេធការអះអាងនេះ នៅក្នុងការផ្ទុះកំហឹងនៅលើ Twitter ។ គាត់បានសរសេរថា៖ « Paul អ្នកពិតជាចង់បិទបាំងរឿងខ្ញុំនេះ ហើយបញ្ជូនខ្ញុំទៅគុក ខ្ញុំធ្លាប់សង្ស័យថាវានឹងក្លាយជាការពិត ឥលូវនេះការពិតរបស់ខ្ញុំកើតឡើងហើយ មិនដូចជាអ្នកឯងទេ»

Pogba បាននិយាយថាក្រុមក្មេងទំនើងចង់បាន ១៣លានអឺរ៉ូ – ស្មើនឹង១១លានផោន ហើយបានគំរាមកំហែងគាត់អស់រយៈពេល ៤ខែមកហើយ។ ការគំរាមកំហែងត្រូវបានធ្វើឡើង តាំងពីនៅទីក្រុង Manchester ក្នុងខែមេសា រហូតដល់បច្ចុប្បន្ន ដែលកីឡាករ Paul Pogba លេងនៅ Juventus។

នៅចុងខែមីនា ក្រុមក្មេងទំនើងនេះ ក៏ត្រូវបានគេនិយាយថាបាននាំ Pogba ទៅអាគារស្នាក់នៅ នៅជាយក្រុងប៉ារីស តំបន់ Lagny-sur-Marne ជាកន្លែងដែល Pogba ធំដឹងក្តី នៅទីនោះ សមាជិកក្រុមក្មេងទំនើងបានចោទប្រកាន់ Pogba ថាមិនបានជួយប្រាក់ផ្ទត់ផ្គង់ពួកគេ ចាប់តាំងពីគាត់បានក្លាយជាកីឡាករអាជីព។

ក្នុងអំឡុងពេលសម្ភាសជាមួយប៉ូលីស Paul Pogba បាននិយាយថាគាត់ជិតស្និទ្ធនឹងមិត្តភក្តិកុមារភាពរបស់គាត់ ហើយបានជួយប្រាក់ផ្ទត់ផ្គង់ពួកគេ តាមតែអាចធ្វើទៅបាន។

Paul Pogba កើត និងធំធាត់នៅតំបន់ Lagny-sur-Marne រួមជាមួយនឹងបងប្អូនពីរនាក់គឺ Mathias និង Florentin ដែលទាំងពីរនាក់នេះ ក៏ជាកីឡាករបាល់ទាត់អាជីពផងដែរ។

ប្រភព៖ Daily Mail
ប្រែសម្រួល៖ B8-sport

ads
ads