ក្លិប Pairs Saint-Germain គ្រោងនឹងបណ្តេញលោក Mauricio Pochettino ចេញពីតំណែងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីក្លិបដណ្តើមបានពានរង្វាន់ Ligue 1។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំង។
PSG បានគ្រងដំណែងជើងឯក បន្ទាប់ពីពួកគេបញ្ចប់លទ្ធផលស្មើគ្នា ១ទល់នឹង១ ជាមួយ Lens កាលពីរាត្រីថ្ងៃសៅរ៍ ប៉ុន្តែទាំងក្រុម និង ថ្នាកលើរបស់ក្លិប បានបន្តប្រឈមមុខនឹងសម្ពាធពីអ្នកគាំទ្របន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីខែមីនាកន្លងទៅក្រោមថ្វីជើង Real Madrid។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត Le Parisen បានលើកឡើងថា លោក Pochettino ទំនងជានឹងក្លាយជាអ្នលចាត់ការគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្លិបកំពុងចរចាលក្ខខណ្ឌនៃការចាកចេញរបស់គលោក។ របាយការណ៍បានអះអាងថា Pochettino លែងចង់បន្តនៅ PSG ទៀតហើយ ខណៈដែលក្លិបក៏មិនចង់បានលោកជាអ្នកដឹកនាំដូចគ្នា។ យ៉ាងណាក្តី PSG នឹងត្រូវចំណាយប្រាក់ ១៥លានអឺរ៉ូ (1៦ លានដុល្លារ) ជាសំណងដល់លោក Pochettino និង ក្រុមការងារគ្រូបង្វឹករបស់លោក ដែលនៅសល់កុងត្រាមួយឆ្នាំទៀត។