រាយការណ៍ពីគេហទំព័រ Channel News Asia នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើង លោក Dimitar Kovacevski បានសន្យាថានឹងផ្តល់រង្វាន់ចំនួន 500,000 អឺរ៉ូដល់ក្រុមជម្រើសជាតិ ប្រសិនបើពួកគេអាចយកឈ្នះព័រទុយហ្គាល់ និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។
ប្រទេសម៉ាសេដ្វានខាងជើង បានទាញការភ្ញាក់ផ្អើលដ៏ធំបំផុតប្រចាំឆ្នាំ នៅពេលដែលពួកគេបានផ្តួលក្រុមអ៊ីតាលី ដែលជាម្ចាស់ជើងឯក Euro 2020 ឡើងមកជួបក្រុមព័រទុយហ្គាល់ដើម្បីយកកន្លែងមួយនៅក្នុងការប្រកួតដ៏ធំនៅក្នុងខែធ្នូខាងមុខនៅប្រទេសកាតារ។
ឥឡូវនេះ ការយកឈ្នះលើក្រុមព័រទុយហ្គាល់នឹងមិនងាយស្រួលនោះទេ ដោយសារពួកគេមានកីឡាករដូចជា Bruno Fernandes, Cristiano Ronaldo និង Diogo Jota ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ហាងឆេងមានកាន់តែច្រើន ខណៈដែលគេគិតថា ជម្រើសជាតិម៉ាសេដ្ឋានខាងជើងគឺជាក្រុមដែលមានភាគរយខ្ពស់នៅពេលនេះ។
សំបុត្រចំនួន 50,000 សន្លឹកសម្រាប់ការប្រកួតនេះត្រូវបានលក់អស់ហើយ ដោយអ្នកគាំទ្របានអធិស្ឋានយ៉ាងអន្ទះសារសម្រាប់ការខកចិត្ដដល់ព័រទុយហ្គាល់ដែលអាចកើតមានមួយទៀត ក្រោយធ្វើឱ្យអ៊ីតាលីយំមិនចេញកាលពីវគ្គជម្រុះ Playoff ជុំដំបូង៕
ប្រភព៖ Channel News Asia