Mesut Ozil បានចំអកឱ្យបារាំង បន្ទាប់ពីការបរាជ័យចុងក្រោយរបស់ពួកគេក្នុងការប្រកួត World Cup ទល់នឹងអាហ្សង់ទីនកាលពីយប់មិញ។
នៅក្នុងការបង្ហោះនៅលើ Twitter Ozil បាននិយាយថា “No Benz, No Party” គាត់សំដៅទៅលើអតីតមិត្តរួមក្រុម Real Madrid របស់គាត់។ Karim Benzema ត្រូវបានគេដកចេញពីការប្រកួតមុនពេលដែលវាបានចាប់ផ្តើម បន្ទាប់ពីបានរងរបួសភ្លៅក្នុងការហ្វឹកហាត់ជាលើកដំបូងក្នុងទីក្រុង Doha។
Benzema ត្រូវបានគេរាយការណ៍ថាត្រូវការព្យាបាលត្រឹមតែបីថ្ងៃនៅកន្លែងហ្វឹកហាត់របស់ Madrid មុនពេលគាត់ទៅវិស្សមកាលហើយបានជាសះស្បើយពីរបួសមុនពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
ទោះជាយ៉ាងណាក៏ដោយ Deschamps បានបដិសេធឱកាសដើម្បីយកគាត់មកលេងឡើងវិញ។ ទីបំផុត បារាំងបានចាញ់ដោយបាល់ប៉េណាល់ទី ក្រោយលេងស្មើ ៣-៣។
ប្រភព៖ Mesut OZIL Twitter