ads
ads
Nick Taylor បង្ហាញតម្រុយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង
២៣-មករា-២០២៣

កីឡាករកូន​កាត់​ខ្មែរ-អាមេរិក នីកូឡាស់ ឌឿង​នឹង​ចូល​រួម​ជាមួយ​ក្លិប​ព្រះខ័នរាជស្វាយរៀង​ក្នុង​រដូវកាល​២០២៣ នេះ​បើ​តាម​រយៈ​ភ័ស្តុតាង​មួយចំនួន​ខាង​ក្រោម​នេះ ទោះ​បី​ជា​ក្លិប​មិន​ទាន់​ប្រកាស​ជាផ្លូវ​ការ​ក៏ដោយ។

 

View this post on Instagram

 

A post shared by nick taylor (@itsnicktaylor)

កាលពិ​ម្សិលមិញសាមីកីឡាករផ្ទាល់​បាន​បង្ហាញតម្រុយ​ចូល​រួម​ជាមួយ​ក្លិប​ព្រះខ័នរាជស្វាយរៀងដោយ​ផុស​ក្នុងបណ្ដាញសង្គម Instagram និង Facebook សរសេរ​សារបញ្ជាក់ច្បាស់ៗ។ ក្នុង Facebook រូប​គេបាន​សរសេរថា ៖ទៅកាន់ទីក្រុងដែលផ្លាស់ប្តូរជីវិតខ្ញុំ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង ?x⚔️  ពិតជារំភើបចិត្តសម្រាប់អាជីពបន្ទាប់!»។

ដោយឡែក​ជីតា​របស់​គាត់​ក៏​បាន​ផុស​ក្នុងបណ្ដាញសង្គម ប្រកាសអំពី Nick ជាមួយក្លឹបថ្មី៖« រូបដាវនៅក្នុងសេចក្តីប្រកាសរបស់ Nicolas គឺតំណាងឱ្យក្រុមថ្មីរបស់គាត់ក្នុងលីគអាជីពកំពូលនៅកម្ពុជា ហៅថា Cambodian Premier League: ព្រះខ័នរាជស្វាយរៀង។  (“ដាវពិសិដ្ឋ” ជាភាសាអង់គ្លេស) Svay Reang FC។ សូមអបអរសាទរ និងជូនពរដល់លោក Nicolas និងក្រុមការងារថ្មីរបស់គាត់ ក្នុងការតំណាងឱ្យខេត្តដ៏តូច ប៉ុន្តែមានមោទនភាពចំពោះលោកតា ម៉ី ដែលជាបុរសសម្បុរខ្មៅស្រអែម និងឧស្សាហ៍ព្យាយាម ដែលបុព្វបុរសទំនងជាបានជួយកសាងអច្ឆរិយៈស្ថាបត្យកម្មដ៏អស្ចារ្យមួយរបស់ពិភពលោកបុរាណ គឺប្រាសាទអង្គរវត្ត»។

បន្ទាប់ពីធ្វើការ​ចែកចាយរយៈពេល 1 ម៉ោង ការបង្ហោះ(Share)របស់​ជីតាគាត់ត្រូវបានលុបចោល ទំនងជាអនុញ្ញាតឱ្យក្លឹបប្រកាសជាសាធារណៈជាមុន។ ដោយ​ឡែកសម្រាប់​ភ្នំពេញក្រោនវិញ​ក៏​បាន​ចចារ​កុងត្រាជាមួយកីឡាកររូប​នេះ​ដែរ ប៉ុន្តែ​ពិភាក្សា​គនា​មិន​បាន​ជោគជ័យ​នោះទេ មក​ដល់​ពេល​នេះ​យើង​រង់ចាំ​តែ​ការ​ប្រកាស​កុងត្រា​ពី​ក្លិប​ពាក់ព័ន្ធខាង​លើ​តែប៉ុណ្ណោះ៕

ads
ads