កូនកាត់ខ្មែរ-អាមេរិក កីឡាករវ័យ២៣ឆ្នាំ Nick Taylor ប្រកបអាជីពនៅលីគ ទី ៣ (MSL Next Pro) បានយល់ព្រមលើលក្ខខណ្ឌ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយនេះបើតាមការផ្សាយរបស់ទំព័រហ្វេសបុកកីឡានានានៅស្រុកខ្មែរ។
ជាការពិតណាស់! បើគ្មានអ្វី ជាឧបសគ្គក្នុងការចូលរួម ខ្សែបម្រើស្លាបរូបនេះ នឹងក្លាយជាកម្លាំងថ្មី ក្នុងក្រុមជម្រើសជាតិកម្ពុជា នៃពានរង្វាន់វគ្គជម្រុះ AFC Asian Cup ។ រូបគេចាំបាច់ត្រូវមានយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការយល់ព្រមពីក្រុមការងារជម្រើសជាតិទៀតទើបអាចលេងឱ្យជម្រើសបានទោះបីជាគាត់ជាកូនកាត់ក៏ដោយ។
ការកោះហៅមកលេងក្នុងជម្រើសជាតិក៏ត្រូវការគុណផលលេងល្អ យ៉ាងហោចណាស់ប្រហាក់ប្រហែល ឬលើសកីឡាករជម្រើសជាតិបច្ចុប្បន្ន តែសម្រាប់ Nick Taylor យើងមិនទាន់បានឃើញការបង្ហាញគុណផលលើទីលានផ្ទាល់នោះទេ តែយ៉ាងណាយើងមានវីដេអូនៃការប្រកួតរបស់គាត់មួយចំនួនដេលបងប្អូនអាចទស្សនាបានខាងក្រោម៖