ads
ads
ង្វៀន ក្វាងហៃ ច្រានចោលសំណើក្លឹបពីអឺរ៉ុប និងជប៉ុន បន្តស្ម័គ្រស្មោះជាមួយហាណូយ
២៦-មករា-២០២២

តារាបាល់ទាត់ជម្រើសជាតិវៀតណាម Nguyen Quang Hai ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរពីក្លឹបមកពីអឺរ៉ុប និងជប៉ុន ដើម្បីបន្តលេងឱ្យក្លឹប Hanoi FC ។

តាមសេចក្តីរាយការណ៍ Quang Hai បានច្រានចោលសំណើរបស់ Hokkaido Consadole Sapporo ហើយក្លឹបនៅអឺរ៉ុបមួយចំនួន ក៏ដូចជាអ្នកគាំទ្របាល់ទាត់វៀតណាមមានការខកចិត្តចំពោះការសម្រេចចិត្តរបស់កីឡាកររូបនេះ។ កីឡាករវ័យ 24 ឆ្នាំរូបនេះធ្វើបានល្អអំឡុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ក្នុងខែធ្នូ និងបានជួយក្រុមរបស់ប្រទេសខ្លួនឡើងដល់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្រឡេកទៅមើលការសម្តែងរបស់កីឡាករ Nguyen Quang Hai ភាគីជាច្រើន ជាពិសេសអ្នកគាំទ្របាល់ទាត់វៀតណាមចង់ឃើញកីឡាកររូបនេះទៅលេងនៅបរទេស ស្របពេលដែលកម្រិតនៃការលេងរបស់គាត់កាន់តែប្រសើរឡើង។ កិច្ចសន្យារបស់ Quang Hai ជាមួយ Hanoi FC  នឹងផុតកំណត់នៅខែមេសា ឆ្នាំ 2022 ហើយនេះគាត់​អាចទាញយកប្រយោជន៍ពីក្លឹបមួយចំនួនដែលពួកគេបានផ្តល់សំណើរដល់កីឡាករ។

ប៉ុន្តែម្ចាស់ជើងឯក AFF Suzuki Cup 2018 ច្បាស់ជាមិនចង់​ចាកចេញ​ពីតំបន់សុខស្រួលរបស់ខ្លួន នៅពេលដែលគាត់បានបដិសេធសំណើរ ហើយបានចុះកិច្ចសន្យាបន្តជាមួយក្លិបមានមូលដ្ឋានក្នុងទីក្រុងហាណូយ។

Consadole Sapporo បច្ចុប្បន្នកំពុងស្វែងរកអ្នកជំនួស Chanathip Songkrasin ដែលបានផ្លាស់ទៅចូលរួមជាមួយជើងឯក J1 កាលពីរដូវកាលមុន Kawasaki Frontale ជាមួយនឹងតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃលីគជប៉ុននៅ JPY500 លានយ៉េន។

មុននេះ កីឡាករវៀតណាមមួយចំនួនធ្លាប់លេងនៅលីគបរទេសដូចជា Luong Xuan Truong ដែលធ្លាប់លេងជាមួយ Gangwon FC និង Incheon United ។ កីឡាករម្នាក់ទៀតគឺ Nguyen Tuan Anh ដែលគាត់ធ្លាប់ពាក់អាវ Yokohama FC ។ កីឡាករឆ្នើមម្នាក់ទៀតរបស់ The Golden Stars កីឡាករ Nguyen Chong Phuong ធ្លាប់លេងនៅអឺរ៉ុបជាមួយក្លឹបបែលហ្ស៊ិក Saint Truidense ក៏ដូចជា Incheon United នៅកូរ៉េខាងត្បូង និង Mito HollyHock ក្នុងការប្រកួតលីកលំដាប់ទី 2 របស់ជប៉ុន។

Quang Hai turns down Japanese club's offer - VnExpress International

Chanathip ធ្លាប់បានណែនាំដល់កីឡាករដែលមានសក្ដានុពលនៅអាស៊ីអាគ្នេយ៍ ត្រូវមានភាពក្លាហានក្នុងការធ្វើដំណើរទៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងកម្រិតនៃការប្រកួត និងជួយក្រុមជម្រើសជាតិរៀងៗខ្លួន។

ads
ads