ង្វៀន កុងភឿង(Nguyen Cong Phuong) ធ្លាប់បានលេងឱ្យជម្រើសជាតិវៀតណាម ហើយឥឡូវនេះគាត់ស្ថិតក្នុងកំណត់ត្រាមួយដើម្បីក្លាយជាកីឡាករវៀតណាមដំបូងគេដែលលេងនៅក្នុងលីគ Meiji Yasuda J1និយាយឱ្យខ្លីគឺ J-League 1 ។
Cong Phuong បានលេងនៅប្រទេសជប៉ុនរួចហើយ ដោយបានរួមរស់ជាមួយក្លិប Mito Hollyhock ក្នុង J2 នៅពេលគាត់មានអាយុ 21 ឆ្នាំ។ បន្ទាប់មកគាត់បានផ្លាស់ទៅលេងឱ្យ Incheon United ក្នុងប្រទេសកូរ៉េខាងត្បូង និង Sint-Truiden នៅបែលហ្សិកក្នុងលក្ខខ័ណ្ឌខ្ចីជើង បន្ថែមពីលើការត្រលប់មកវិញក្នុងក្លិបលីគកំពូលវៀតណាម។
ឥឡូវនេះ ជាមួយនឹងបទពិសោធន៍ទាំងអស់ដែលគាត់បានជ្រើសរើសកាលពីប៉ុន្មានឆ្នាំមកនេះ Cong Phuong បានត្រលប់មក J.League ដោយបានចុះហត្ថលេខាជាមួយ Yokohama FC ដែលទើបនឹងឡើងមកលីគកំពូលជប៉ុនរដូវកាលថ្មី។
នោះហើយបាធ្វើឲ្យកីឡាករលេខ១០របស់វៀតណាមរូបនេះក្លាយជាកីឡាករដំបូងគេពីប្រទេសតំបន់អាស៊ីអាគ្នេយ៍ដែលបានលេងក្នុងលីគកំពូលរបស់ជប៉ុន។ Cong Phuong នឹងត្រូវបន្តសាងសង់អាជីពលេងក្រៅប្រទេសនៅលើគ្រឹះដែលអតីតកីឡាករ Le Cong Vinh កាលពី 10 ឆ្នាំមុន ពេលដែលគាត់បានស៊ុតបញ្ចូលទីឱ្យ Hokkaido Consadole Sapporo ក្នុងលីគទី២។
ឥឡូវនេះ នៅអាយុ 28 ឆ្នាំ Cong Phuong អាចជាកីឡាបាល់ទាត់វៀតណាមមកលេងប្រទេសជប៉ុនបានវែងឆ្ងាយ និងខ្ពស់ជាងពេលណាៗទាំងអស់ដោយការលេងក្នុងលីគកំពូល ហើយនៅក្នុងដំណើរការនេះ សូមបន្តកសាងសម្រាប់កីឡាករវៀតណាមជំនាន់ក្រោយដែលចង់សម្តែងនៅទូទាំងទ្វីបអាស៊ី។
Yokohama FC ចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Nagoya Grampus ដូច្នេះត្រូវប្រាកដថា អ្នកតាមដានការប្រកួតដែលអាចជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បាល់ទាត់វៀតណាមក្នុងការប្រារព្ធខួបលើកទី 30 របស់ J.League ។