ខ្សែប្រយុទ្ធ Neymar Jr បានប្រកាសថាការប្រកួត World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់រូបគេ។ ថ្លៃងប្រាប់បណ្តាញសារព័តំមាន CNA កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កីទ្បាករប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា ២០២៦ វានឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ ។ ការស៊ុតបាល់ចុងក្រោយនិងជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីប្រទេសប្រេស៊ីល។ Neymar មិនលេងឱ្យប្រេស៊ីលក្នុងរយៈពេលជាងមួយឆ្នាំហើយ។
នៅក្នុងបទសម្ភាសន៍នោះដែលរូបគេក៏មិនបានបដិសេធការជួបជុំជាមួយអតីតមិត្តរួមក្រុម Barcelona ខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez នៅក្លិបបាល់ទាល់ Inter Miami នោះទេ។ Neymar បាននិយាយក្នុងពិធីប្រគល់រង្វាន់ក្នុងទីក្រុងឌូបៃថា ច្បាស់ណាស់ ការលេងម្ដងទៀតជាមួយ Messi និង Suarez វានឹងជារឿងមិនគួរឱ្យជឿ។ ប្រេស៊ីលបានជួបការលំបាកក្នុងការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូង។ Neymar បច្ចុប្បន្នកំពុងលេងជាមួយក្រុម Al Hilal របស់លីគបាល់ទាតត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ប៉ុន្តែបានរងរបួសរយៈពេលយូរនៅក្រៅផ្ទះដោយសារតែរបួសម្តងទៀត។
Neymar បានចាប់ផ្តើមការប្រកួតជម្រុះបួនលើកដំបូងរបស់ប្រេស៊ីល ប៉ុន្តែបានរងរបួសនៅតង់ទីមួយ ខណៈដែលពួកគេបានចាញ់ក្រុមអ៊ុយរូហ្គាយក្នុងខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីការវះកាត់ជង្គង់រូបគេបានសម្រាកមួយឆ្នាំ។ ក្រោយពីឆ្លងកាត់ជម្រុះ១២ប្រកួតក្នុងការប្រកួតសរុប១៨ កន្លងមក ប្រេស៊ីលស្ថិតនៅលំដាប់ទី ៥ ក្នុងតារាងមាន ១៨ពិន្ទុ (ឈ្នះ៥ ស្មើ៣ និងចាញ់៤)៕