ads
ads
Moises Caicedo ជំរុញឱ្យ Brighton លក់គាត់ដោយការបង្ហោះតាម Instagram
២៨-មករា-២០២៣

ខ្សែបម្រើ Moises Caicedo របស់ Brighton បានចេញមុខជាសាធារណៈជាមួយនឹងបំណងចង់ចាកចេញក្លិប។

គាត់បានសរសេរនៅលើ Instagram ថា៖ «ខ្ញុំដឹងគុណចំពោះលោក Bloom និង Brighton ដែលបានផ្តល់ឱកាសឱ្យខ្ញុំមកកាន់ Premier League ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំតែងតែធ្វើអស់ពីសមត្ថភាពសម្រាប់ពួកគេ។ ខ្ញុំតែងតែលេងបាល់ទាត់ដោយស្នាមញញឹម និងដោយបេះដូង»។

«ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូន 10 នាក់ដែលទទួលការចិញ្ចឹមបីបាច់ក្នុងជីវភាពក្រីក្រនៅ Santa Domingo ក្នុងប្រទេសអេក្វាឌ័រ។ ក្តីស្រមៃរបស់ខ្ញុំតែងតែចង់ក្លាយជាកីឡាករដែលល្អជាងគេក្នុងប្រវត្តិសាស្ត្រអេក្វាឌ័រ»។

«ខ្ញុំមានមោទនភាពដែលអាចនាំយកតម្លៃផ្ទេរកំណត់ត្រាសម្រាប់ Brighton ដែលនឹងអនុញ្ញាតឱ្យពួកគេវិនិយោគវាឡើងវិញ និងជួយក្លឹបបន្តឱ្យទទួលបានជោគជ័យ។ អ្នកគាំទ្របានយកខ្ញុំទៅក្នុងបេះដូងរបស់ពួកគេ ហើយពួកគេនឹងនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច ដូច្នេះខ្ញុំសង្ឃឹមថាពួកគេអាចយល់ពីមូលហេតុដែលខ្ញុំចង់ចាប់យកឱកាសដ៏អស្ចារ្យនេះ»។

ការអង្វរជាសាធារណៈកើតឡើង បន្ទាប់ពីមានរបាយការណ៍ថា Brighton បានច្រានចោលសំណើ 60 លានផោនរបស់ Arsenal សម្រាប់កីឡាករអន្តរជាតិអេក្វាឌ័រ។ Chelsea និង Liverpool ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើកីឡាករវ័យ 21 ឆ្នាំរូបនេះផងដែរ។

ប្រភព៖ Moises Caicedo @ Instagram

ads
ads