យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា Real Madrid បានផ្លាស់ប្តូរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ Diogo Dalot បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Joao Cancelo របស់ Manchester City ។
ក្លឹបយក្ស La Liga បានតាមដានខ្សែការពារស្លាបរូបនេះយ៉ាងទៀងទាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយពួកគេបានវាយតម្លៃ ‘វិជ្ជមាន’លើកីលាករដែលកំពុងបានលេងទៀងទាត់ក្រោមការដឹកនាំរបស់លោក Erik Ten Hag។
កិច្ចសន្យារបស់កីឡាករវ័យ 23 ឆ្នាំនៅ Old Trafford នឹងផុតកំណត់នៅរដូវក្តៅក្រោយ បើទោះបីជាបិសាចក្រហមអាចបន្តកិច្ចព្រមព្រៀងនេះសម្រាប់រដូវកាលបន្ថែមទៀតក៏ដោយ។
Dalot បានបង្កើតខ្លួនជាកីឡាករសំខាន់ក្រោមការដឹកនាំរបស់ Erik ten Hag ដោយជំនួស Aaron Wan-Bissaka ជាខ្សែការពារស្តាំជម្រើសដំបូងគ្រប់ប្រកួតរបស់ Manchester United ។
ប្រភព៖ Mirror