ads
ads
Marcus Rashford បញ្ចេញប្រតិកម្មចំពោះការគ្មានឈ្មោះក្នុងជម្រើសជាតិអង់គ្លេស
១៦-កញ្ញា-២០២២

កាលពីម្សិលមិញ អង់គ្លេស​បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករទាំង 28 នាក់សម្រាប់ការប្រកួត UEFA Nations League នាពេលខាងមុខជាមួយអ៊ីតាលី និងអាល្លឺម៉ង់ ។

Marcus Rashford ដែល​មិន​បាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ចាប់​តាំង​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2020 បានខកខានមាន​ឈ្មោះក្នុងការ​ប្រកួតលើកនេះ បើ​ទោះ​បី​ជាគាត់​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍សម្រាប់ Manchester United ក្ដី។

England: Marcus Rashford says his Three Lions omission is down to 'an untimely injury' | Daily Mail Online

ទោះបីជាយ៉ាងណាក៏ដោយ ការ​ខកខាននេះបានបញ្ជាក់ថា Gareth Southgate មិន​កត់​ឈ្មោះ ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំដែលបានស៊ុតបញ្ចូលទី 3 គ្រាប់ក្នុង 6 ប្រកួតនៅរដូវកាលនេះ ដោយសារតែបញ្ហារបួសថ្មីៗ។

ហើយ Rashford ខ្លួន​ឯង​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដើម្បី​ជម្រះ​រឿង​ទាំង​នោះ​ថា៖ “ទាក់​ទង​ទៅ​នឹងជម្រើសជាតិ កីឡាករ​អង់គ្លេស​គ្រប់​រូប​ចង់​តំណាង​ប្រទេស​នោះ ហើយ​ខ្ញុំ​ក៏​មិន​ខុស​គ្នា​ដែរ! ជា​អកុសល ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ ព្រោះ​​របួស​ខ្ញុំជាមិន​ទាន់​ពេល​វេលា”។

ads
ads