ads
ads
Cucurella ថា ការចាកចេញពី Barcelona ជា ការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងជីវិតរបស់គេ
១៩-សីហា-២០២២

ខ្សែការពារចំណូលថ្មីក្លិប Chelsea កីឡាករ Marc Cucurella បានលើកឡើងថា រូបគេពិតជាសម្រេចចិត្តត្រូវដែលបានចាកចេញពី Barcelona។

Cucurella ជា អតីតយុវជនរបស់ Barcelona ពីចន្លោះឆ្នាំ ២០១២-២០១៧ មុនដំឡើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែ រូបគេមិនបានបង្ហាញខ្លួនសូម្បីតែមួយប្រកួតជាមួយក្រុមឈុតធំ ហើយ ក៏បានផ្លាស់ទៅកាន់ Eibar និង Getafe ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២១ ជាពេលដែលគេជោគជ័យបំផុតក្នុងការផ្លាស់មក Brighton រូបគេបានបង្ហាញការលេងយ៉ាងអស្ចារ្យ ទើបឆ្នាំនេះ Chelsea បានចុះហត្ថលេខានាំយករូបគេមករួមក្រុមតែម្តង។

Cucurella បាននិយាយថា៖ «វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងជីវិតរបស់ខ្ញុំដែលចាកចេញពី Barcelona ដើម្បីចូលរួមជាមួយក្លិបតូចៗ។ ពួកគេបានផ្តល់ឪកាសឲ្យខ្ញុំបានបង្ហាញខ្លួន។ ប្រសិនបើខ្ញុំមិនចាកចេញទេ ខ្ញុំអាចនឹងអង្គុយកៅអីបំរុងក្នុងរយៈពេលយូរ ហើយ ខ្ញុំនឹងមិនអាចផ្លាស់មក Chelsea ឡើយ»៕

ads
ads