ads
ads
អាវ ‘Hand of God’ ដ៏ល្បីល្បាញរបស់ Maradona នឹងដាក់លក់ក្នុងតម្លៃរាប់លាន
០៨-មេសា-២០២២

អាវដែលពាក់ដោយលោក Diego Maradona កំឡុងពេល អាហ្សង់ទីនប៉ះអង់គ្លេសក្នុងវគ្គផ្ដាច់​ព្រ័ត្រព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ 1986 នឹងត្រូវដាក់លក់ដេញថ្លៃ។

នៅថ្ងៃទី 22 ខែមិថុនា ឆ្នាំ 1986 លោក Maradona បានបង្កើតប្រវត្តិសាស្ត្រមួយដោយអះអាងថា ការ​លោត​តែត​តែបាល់​ប៉ះដៃដែលជួយគាត់រកបាន​គ្រាប់បាល់ដំបូងគឺ “ដៃរបស់ព្រះ” ។

អាវលេខ 10 ដ៏ល្បីល្បាញរបស់វីរបុរសសញ្ជាតិអាហ្សង់ទីនត្រូវបានកាន់កាប់អស់រយៈពេលជាង 35 ឆ្នាំដោយអតីតខ្សែបម្រើជម្រើស​ជាតិអង់គ្លេស Steve Hodge ដែលបានកាល​នោះបានធ្វើ​ការប្តូរអាវជាមួយ Maradona ។

អាវនេះនឹងដាក់លក់ហើយ ហើយត្រូវបានគេប៉ាន់ប្រមាណថានឹងអាចទិញបានយ៉ាងហោចណាស់៤លានផោននៅក្នុងការដេញថ្លៃមួយក្នុងចក្រភពអង់គ្លេស។ Hodge បាននិយាយថា៖ “អាវនេះមានអត្ថន័យវប្បធម៌ជ្រៅចំពោះពិភពបាល់ទាត់ ប្រជាជនអាហ្សង់ទីន និងប្រជាជនអង់គ្លេស ហើយខ្ញុំប្រាកដក្នុងចិត្តថាម្ចាស់ថ្មីនឹងមានមោទនភាពយ៉ាងក្រៃលែងក្នុងការកាន់កាប់អាវកីឡាបាល់ទាត់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក”។

ប្រភព៖ Guardian

ads
ads