Anthony Martial ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការជំរុញផ្ទេរទៅលេងនៅ Juventus តែយ៉ាងណា ភាគីអង់គ្លេសបាននិយាយថា ខ្សែប្រយុទ្ធបារាំងមិនមែនជាកីឡាករសម្រាប់លក់ទេ បន្ទាប់ពីការបង្ហាញសមត្ថភាពការប្រកួតមុនបើករដូវកាលដ៏អស្ចារ្យ។
គ្រូបង្វឹកក្រុមសេះបង្កង់លោក Max Allegri បានសុំកីឡាករមួយចំនួនដើម្បីបន្តពង្រឹងក្នុងតំបន់ប្រយុទ្ធរបស់ក្លិប។ ក្រោយមក ក្រុមប្រឹក្សាភិបាល Juventus បានចុះទៅធ្វើការដើ និងដាក់គោលដៅមកលើ Morata និង Anthony Martial ប៉ុន្តែសម្រាប់កីឡាករសញ្ជាតិបារាំង ត្រូវបានម្ចាស់ Old Trafford បដិសេធ ។
យោងតាម ’The Sun’ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានគ្រប់គ្រងស្ថានការណ៍របស់ខ្លួនបានហើយនៅ Man Utd ហើយគាត់បានក្លាយជាកីឡាករម្នាក់ទៀតដែលមានតម្លៃរបស់ Erik ten Hag ។
តាមពិតទៅ! បិសាចក្រហមបាននិយាយថា Martial មិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ។ រដូវកាលនេះគាត់លេងបានតែមួយប្រកួតនៅ Premier League និងបញ្ចូនបាល់បានមួយគ្រាប់។
រឿងរ៉ាវជាច្រើនអាចកើតឡើងនៅក្នុងបាល់ទាត់ ហើយបន្ទាប់ពីការខ្ចីជើងដ៏ខកចិត្តរបស់គាត់នៅ Sevilla វាហាក់ដូចជាគ្មានសង្ឃឹមសម្រាប់ Martial ក្នុងការលេងឱ្យ Man Utd ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាគ្រូបង្វឹកសញ្ជាតិហូឡង់បានស្វែងរកវិធីមួយដើម្បីទទួលបាននូវអ្វីដែលល្អបំផុតពីអតីតខ្សែប្រយុទ្ធ Monaco រូបនេះ។