លោក Gary Neville បានលើកឡើងថា Manchester United នឹងបញ្ចប់ចំណាត់ថ្នាក់ក្រោមលេខ១០ នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ប្រសិនបើ Cristiano Ronaldo ចាកចេញហើយក្រុមមិននាំចូលកីឡាករថ្មីៗ។
ជាការពិតណាស់ វាជារឿងដែលមិនគួរឲ្យជឿ កាលពីសៅរ៍ថ្មីៗនេះដែល Man Utd បានរង់បរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ ដែលលទ្ធផលនេះហើយ បានធ្វើឲ្យក្រុមបិសាចក្រហមធ្លាក់មកកាន់លេខ ២០ ហើយ វាជារឿងដ៏ភ្ញាក់ផ្អើលមែនទែន។
លោក Neville បាននិយាយថា៖«បញ្ហារបស់ Man Utd នៅពេលនេះ ប្រសិនបើពួកគេបាត់បង់ Ronaldo មានន័យថា ក្រុមនឹងមិនអាចស្វែងរកគ្រាប់បាល់បានឡើយ។ ប្រសិនបើគាត់ចាកចេញ ហើយ Man Utd មិននាំចូលកីឡាករថ្មីៗទេ ខ្ញុំគិតថា ក្រុមនឹងបញ្ចប់ចំណាត់ថ្នាក់ក្រោមលេខ១០»៕