Fabrizio Romano អះអាងថា Man United នឹងផ្តល់អាទិភាពលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
បិសាចក្រហមមិនដែលគិតពីការចុះហត្ថលេខាលើតារា PSG Kylian Mbappe នោះទេ ប៉ុន្តែចង់នាំយកអ្នកដែលអាចប្រកួតប្រជែង និងគាំទ្រ Rasmus Hojlund ។
គេនៅមិនទាន់ដឹងថាតើក្រុមរបស់ Erik ten Hag នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងដូចពាក្យចចាមអារ៉ាម ភ្ជាប់ជាមួយ Mathys Tel ឬ Joshua Zirkzee ឬក៏អ្នកស៊ុតបញ្ចូលទីដែលមានបទពិសោធន៍ច្រើនឬក៏យ៉ាងណានោះទេ។
នាយកផ្នែកកីឡាថ្មីដែលទំនងជា Dan Ashworth នឹងក្លាយជាគន្លឹះក្នុងការសម្រេចចិត្តលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី ដែលត្រូវបានចាត់ទុកថាជាអាទិភាពមួយ។
Romano អះអាងថាវាអាចនឹងដឹងច្បាស់នៅខែមេសា/ឧសភាថា តើខ្សែប្រយុទ្ធប្រភេទណាដែល Man United ចង់បានក្នុងរដូវក្ដៅ។
Anthony Martial ទំនងជានឹងចាកចេញពីក្លិប បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា ដោយបិសាចក្រហមមិនចាប់អារម្មណ៍ក្នុងការបន្តគាត់។
បន្ទាប់ពីទម្រង់លេងក្នុងការចាញ់ក្រុម Fulham វាច្បាស់ណាស់ថា Man United ត្រូវការអ្នកស៊ុតបញ្ចូលទីដ៏ល្អបន្ថែមទៀត ដើម្បីប្រជែងដណ្តើមពានធំៗ។