យោងតាម The Athletic ដែលជាប្រភពលំដាប់ថ្នាក់កំពូលមួយ ឈុតនារី និងបុរសរបស់ Manchester United គឺ “មិនសប្បាយចិត្តខ្លាំង” អំពីការត្រឡប់មកវិញរបស់ Mason Greenwood ។
ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភ ប៉ុនប៉ងវាយដំ និងការបង្ខំត្រូវបានទម្លាក់និងដកចេញដែលវាជាព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីដើមសប្តាហ៍នេះ។ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា Greenwood មិនត្រូវបានជំនុំជម្រះពីការចោទប្រកាន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ កំហុសទាំងនោះត្រូវទម្លាក់ចោលទាំងមិនបានបកាត់ក្ដី។
ហើយសមាជិកនៃក្រុមបុរស និងស្ត្រីរបស់បិសាចក្រហមជឿថា ខ្សែអាត់សំឡេងដែលបានលឺ មិនមែនជាអ្វីដែលអាចលុបបានដោយងាយពីការចងចាំនោះទេ។ កីឡាករទាំងអស់មានការប្រឆាំងយ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់ Greenwood ទៅកាន់កន្លែងហ្វឹកហាត់ ខណៈដែលពួកគេបានជឿថា ពេលគាត់មកអាចប៉ះពាល់ដល់ការរីកចម្រើនរបស់ក្រុម។
សូម្បីតែបុគ្គលិកធ្វើការនៅក្លឹបជឿថា Greenwood មិនគួរពាក់អាវក្រហមរបស់ក្លឹបម្តងទៀតទេ។ United បាននិយាយថា ខ្លួននឹង ‘ដំណើរការដោយខ្លួនឯងលើរឿងនេះ’ មុនពេលកំណត់សកម្មភាពបន្ទាប់ ដរាបណាអនាគតរបស់គាត់មានការព្រួយបារម្ភ។
ប្រភព៖ The Athletic